Connect with us

ព័ត៌មានអន្ដរជាតិ

IAEA ស្នើជប៉ុនពិនិត្យសំណល់ទឹកចេញពីរោងចក្រនុយក្លេអ៊ែរ

បានផុស

នៅ

លោក រ៉ាហ្វាអែល ម៉ារៀលណូ ក្រូស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ បានដាក់របាយការណ៍គ្រប់ជ្រុងជ្រោយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ការដាក់នេះ គឺដើម្បីត្រួតពិនិត្យពីសុវត្ថិភាពនៃសំណល់ទឹក ដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធប្រព្រឹត្តិកម្មសារធាតុរាវកម្រិតខ្ពស់(ALPS) យកចេញពីរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ វូគូស៊ីម៉ា ដៃអ៊ិឈិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍នេះ IAEA សន្និដានថា វិធីសាស្រ្តក្នុងការបង្ហូរសំណល់ទឹកដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធALPS ចូលទៅក្នុងសមុទ្រ ព្រមទាំងសកម្មភាពដែលពាក់ព័ន្ធដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) គណៈកម្មាធិការបទប្បញ្ញត្តិនុយក្លេអ៊ែរ(NRA) និងរដ្ឋាភិបាលជប៉ុន គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិដែលពាក់ព័ន្ធ។ ចំពោះផលប៉ះពាល់វិញ គឺប៉ះពាល់វិទ្យុសកម្មតិចតួចបំផុតដល់មនុស្ស និងបរិស្ថាន។

របាយការណ៍នេះ គឺជាការវាយតម្លៃយោងទៅលើភស្តុតាងវិទ្យាសាស្ត្ររបស់ IAEA ជាភាគីទីបីដែលឯករាជ្យ ហើយត្រូវបានអនុម័តនៅក្រោមលក្ខន្តិកៈរបស់ IAEA ដើម្បីបង្កើត និងអនុវត្តស្តង់ដារសុវត្ថិភាពអន្តរជាតិក្នុងវិស័យនុយក្លេអ៊ែរ។ ជាមួយគ្នានេះ ការធ្វើរបាយការណ៍គ្រប់ជ្រុងជ្រោយរបស់ IAEA ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ក៏មានការចូលរួមពីអ្នកជំនាញមកមកពីអន្តរជាតិ រួមទាំងប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។

រីឯ ការត្រួតពិនិត្យរបាយការណ៍វិញ មិនត្រឹមតែមានជប៉ុននោះទេ ក៏មានការចូលរួមពីប្រទេសទីបី និងប្រទេសជិតខាងរួមចំណែកត្រួតពិនិត្យដូចគ្នា។ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ព័ត៌មានបន្តបន្ទាប់ដល់អន្តរជាតិ ជាមួយនឹងរបាយការណ៍នេះ។ចំពោះរបាយការណ៍គ្រប់ជ្រុងជ្រោយរបស់ IAEA ត្រូវបានបង្ហោះជាសាធារណៈជាមួយថ្ងៃដែលដាក់របាយការណ៍នេះទៅនាយករដ្ឋមន្ត្រីជប៉ុនដូចគ្នា នៅគេហទំព័ររបស់ IAEA (https://www.iaea.org/sites/default/files/iaea_comprehensive_alps_report.pdf)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម