ព័ត៌មានអន្ដរជាតិ
ទីបំផុត តួកគី យល់ព្រមឲ្យស៊ុយអែត ចូល ណាតូ

អង្គការណាតូ បានបើកផ្លូវឲ្យស៊ុយអែត ចូលរួមជាមួយខ្លួន ដោយការបញ្ចុះបញ្ចូលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឲ្យឈប់ជំទាស់ចំពោះការប៉ុនប៉ងក្លាយជាសមាជិកភាពរបស់ទីក្រុងស្តុកខុល ទៀតទៅ។
អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានបញ្ជាក់ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Erdogan និងនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson កាលពីថ្ងៃចន្ទទី១០ខែកក្កដា នៅទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី ថា “មេដឹកនាំតួកគី បានយល់ព្រមគាំទ្រពាក្យសុំរបស់ប្រទេសស៊ុយអែត ហើយបញ្ជូនសំណើនេះ ទៅសមាជិកសភាទីក្រុងអង់ការ៉ា ដើម្បីធ្វើសច្ចាប័ន។ នេះគឺជាជំហានប្រវត្តិសាស្ត្រមួយ ដែលធ្វើឲ្យសម្ព័ន្ធមិត្តណាតូទាំងអស់កាន់តែរឹងមាំ និងមានសុវត្ថិភាព”។
កាលពីមុន តួកគី បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនលើសមាជិភាពរបស់ស៊ុយអែត ជុំវិញក្តីព្រួយបារម្ភថា ស៊ុយអែតមិនបានធ្វើគ្រប់គ្រាន់ដើម្បីជួយបង្ក្រាបលើអង្គការភេរវករ ដែលគាំទ្រជនជាតិឃើដ។
ពេលនេះ លោក Stoltenberg និយាយថា លោក Erdogan និង Kristersson បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយកង្វល់សន្តិសុខស្របច្បាប់ របស់ទីក្រុងអង់ការ៉ា។ ជាផ្នែកមួយនៃដំណើរការនោះ ប្រទេសស៊ុយអែតបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ផ្លាស់ប្តូរច្បាប់ ពង្រីកប្រតិបត្តិការប្រឆាំងភេរវកម្មយ៉ាងសំខាន់លើគណបក្សពលករឃឺដ (PKK) និងចាប់ផ្តើមការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសតួកគីសាជាថ្មី។
គួរបញ្ជាក់ឡើងវិញ, ស៊ុយអែត និងប្រទេសជិតខាងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ដោយបោះបង់ចោលនូវប្រពៃណីនៃអព្យាក្រឹតភាពយោធាដ៏យូរលង់របស់ពួកគេ ជុំវិញការភ័យខ្លាចពាក់ព័ន្ធជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ប្រទេសហ្វាំងឡង់ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងសម្ព័ន្ធភាពនេះក្នុងខែមេសា ប៉ុន្តែតួកគី បានរារាំងពាក្យសុំរបស់ស៊ុយអែត បន្ទាប់ពីចោទប្រកាន់ប្រទេសនេះ ថាបានផ្តល់ជម្រកដល់ក្រុមភេរវករឃើដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រមុខណាតូ នឹងទៅ តួកគី ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ដល់សច្ចាប័នលើ ស៊ុយអែត ចូលជាសមាជិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ