Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំង ១ ពាន់ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង ១៣ លាននាក់ ត្រូវរងគ្រោះ

បានផុស

នៅ

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគឦសានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ហើយបណ្ដាលឲ្យស្រ្តីម្នាក់ត្រូវបាត់បង់ជីវិត ខណៈអ្នកឧតុនិយមចាត់ទុកថា នេះជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល ១,០០០ ឆ្នាំ” ។

ទន្ទឹមនោះ ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកជាង ១៣ លាននាក់ ត្រូវរងគ្រោះ ហើយមានការព្រមានចាប់ពីរដ្ឋ New York នៅភាគខាងកើត រហូតដល់ទីក្រុង Boston និងរដ្ឋ Maine នៅភាគឦសាន ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារព្យាករណ៍ឯកជន AccuWeather ក៏បានប៉ាន់ប្រមាណពីការខូចខាត និងការខាតបង់សេដ្ឋកិច្ចជាបឋមផងដែរ ចន្លោះពី ៣ ពាន់លានទៅ ៥ ពាន់លានដុល្លារអាមេរិក ។

ដោយឡែក ជើងហោះហើរជាង ១,០០០ ទាំងទៅ និងមកអាកាសយានដ្ឋានទូទាំងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលតែម្តង កាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំងពេក ។

រីឯក្រុមហ៊ុន Amtrak វិញ បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើរនៅទីក្រុង Albany បន្ទាប់ពីទឹកជំនន់ បណ្តាលឲ្យខូចខាតផ្លូវដែក។

សូមបញ្ជាក់ថា រដ្ឋ New York និង Vermont គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ខណៈភ្លៀងធ្លាក់កាន់តែច្រើននឹងបន្តកើតមានពេញមួយយប់ដែលឈានដល់ថ្ងៃអង្គារ ហើយក៏នឹងបង្កើតឲ្យមានជំនន់ទឹកភ្លៀងផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, CNA

ចុចអាន៖ ភាគខាងជើងប្រទេសឥណ្ឌា រងគ្រោះដោយទឹកជំនន់ និងបំណាក់ដី មនុស្ស ២២នាក់ បាត់បង់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម