ព័ត៌មានអន្ដរជាតិ
លោក ស៊ី៖ ចិន និងរុស្ស៊ី គួរតែ ដឹកនាំកំណែទម្រង់អភិបាលកិច្ចសកល
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-371.png)
កាលពីថ្ងៃចន្ទទី១០ខែកក្កដា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ី លោកស្រី Valentina Matvienko នៅទីក្រុងប៉េកាំង ដោយពិភាក្សាអំពីការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ក៏ដូចជាគម្រោងពហុជាតិរួមគ្នាផងដែរ។
អំឡុងកិច្ចពិភាក្សានោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនិងប៉េកាំង គួរតែដឹកនាំទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចពិភពលោក។ លើសពីនេះ លោកក៏បានគូសបញ្ជាក់អំពី សារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងក្នុងក្រុមចម្រុះជាតិសាសន៍ ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS ផងដែរ។
លោក ស៊ី លើកឡើងទៀតថា “ចិន បានត្រៀមខ្លួនរួចជាស្រេច បន្តធ្វើការជាមួយរុស្ស៊ី ដើម្បីបង្កើតយុគសម័យថ្មី នៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគាំទ្រគ្នាទៅវិញទៅមក, សមាហរណកម្មស៊ីជម្រៅ, ត្រួសត្រាយ និងច្នៃប្រឌិត ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជួយធ្វើឲ្យប្រទេសទាំងពីរមានភាពរស់រវើកឡើងវិញ និងលើកកម្ពស់វិបុលភាព ស្ថិរភាព យុត្តិធម៌”។
គួរបញ្ជាក់ថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោកស្រី Matvienko គ្រោងនឹងបន្តនៅក្នុងប្រទេសចិន រហូតដល់ថ្ងៃពុធ ហើយគោលដៅសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកស្រី គឺការពង្រឹងទំនាក់ទំនងរវាងសភាចិន និងរុស្ស៊ី ដោយសមាជិកព្រឹទ្ធសភា ក៏គ្រោងនឹងចូលរួមក្នុងគណៈកម្មការអន្តរសភាលើកទី៨ រវាងប្រទេសទាំងពីរផងដែរ ខណៈកិច្ចប្រជុំនេះ គឺជាជំនួបផ្ទាល់លើកដំបូង ដែលធ្វើឡើងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ ២០២០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី ជីនពីង ឲ្យយោធាបង្កើនសមត្ថភាពប្រយុទ្ធដើម្បីធានាជ័យជម្នះ ក្នុងជម្លោះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច