Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ៖ អាមេរិក ប្រឈមផលវិបាកធ្ងន់ធ្ងរ បើបន្តហោះហើរ​ឈ្លបការណ៍ជុំវិញតំបន់ កូរ៉េខាងជើង

បានផុស

នៅ

លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និយាយថា កងកម្លាំងអាមេរិកនឹងប្រឈមមុខផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេបន្តធ្វើការហោះហើរយន្តហោះឈ្លបយកការណ៍ជុំវិញតំបន់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ។

លោកស្រី គីម យូជុង

លោកស្រី គីម យូជុង បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃអង្គារថា ប្រសិនបើក្នុងករណីមានការឈ្លានពានខុសច្បាប់ម្ដងហើយម្ដងទៀត នោះកងកម្លាំងសហរដ្ឋអាមេរិកនឹងជួបប្រទះនូវអ្វីដែលលោកស្រីចាត់ទុកថាជា “ការហោះហើរដ៏គ្រោះថ្នាក់” ។

យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក បានហោះបំពានដោយខុសច្បាប់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្ររបស់ប្រទេសនេះចំនួន ៨ ដងហើយ ចាប់ពីម៉ោងប្រហែល ៥ ព្រឹកដល់ម៉ោង ១ រសៀលកាលពី​ថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី គីម យូជុង បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីយប់ថ្ងៃចន្ទ ដោយចោទប្រកាន់កងកម្លាំងអាមេរិកពីការឈ្លានពានលើដែនសមុទ្ររបស់កូរ៉េខាងជើង ហើយថែមទាំងព្រមានអំពីវិធានការតបតយ៉ាងធ្ងន់ធ្ងរដែលអាចធ្វើទៅបានផងដែរ ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងកំពុងព្យាយាមបង្កើនភាពតានតឹងនៅមុនខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េនៅថ្ងៃទី២៧ ខែកក្កដា ខណៈកូរ៉េ​ខាង​ជើង​ចាត់ទុកទិវា​នេះថាជា ​ជ័យ​ជម្នះ​លើ​សហរដ្ឋ​អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Biden ប្រាប់ដំណោះស្រាយបញ្ចប់សង្គ្រាមទៅលោក Zelensky ហើយប្រើពេលតែ ៥ នាទីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤៩ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម