ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន TASS ចុះផ្សាយថា មេបញ្ជាការនាវាមុជទឹក រុស្ស៊ី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ ដោយយោងតាមប្រភពពីស្ថាប័នអនុវត្តច្បាប់របស់ទីក្រុងមូស្គូថា មេបញ្ជាការនាវាមុជទឹក និងជាអនុប្រធានទទួលបន្ទុកការចល័តយោធានៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន TASS បានឲ្យដឹងទៀតថា មន្ត្រីដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះ Stanislav Rzhitsky ជាមេបញ្ជាការនាវាមុជទឹកនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ខណៈបណ្តាញព័ត៌មានក្នុងប្រទេសអ៊ុយក្រែនបានអះអាងថា លោកជាអ្នកទទួលខុសត្រូវចំពោះការបាញ់បង្ហោះកាំជ្រួចមីស៊ីលនាំផ្លូវ Kalibr ទៅកាន់គោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ។
សារព័ត៌មានរុស្ស៊ីមួយនេះចុះផ្សាយទៀតថា លោក Rzhitsky ដែលជាអ្នកបញ្ជានាវាមុជទឹក Krasnodar ដែលដាក់ឈ្មោះតាមទីក្រុងរបស់រុស្ស៊ី ត្រូវបានខ្មាន់កាំភ្លើងបាញ់ ៤ គ្រាប់ អំឡុងរត់ហាត់ប្រាណពេលព្រឹកនៅលើផ្លូវ Beregovaya ជិតក្លឹបកីឡាមួយកន្លែង ប៉ុន្តែវាមិនច្បាស់ទេថាតើបច្ចុប្បន្នគាត់ជាមេបញ្ជាការក្រុមនាវាមុជទឹកដដែលឬក៏យ៉ាងណានោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានចាប់ផ្តើមការស៊ើបអង្កេតចំពោះការសម្លាប់លើលោក Rzhitsky ខណៈសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកមូលហេតុនៃបទឧក្រិដ្ឋ ជនល្មើស និងមូលហេតុផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera / TASS

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក