ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី ប្រកាសអាសន្ន

ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។
អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។
ហើយនៅថ្ងៃអង្គារទី១០ខែកក្កដា ទីក្រុង ដែលី បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។

ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។
ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។
នៅរដ្ឋ Himachal Pradesh និង Uttarakhand, កងទ័ពឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិងកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់និងអគារ ខណៈការជន់លិច ក៏ត្រូវបានគេរាយការណ៍នៅរដ្ឋ Rajasthan, Punjab និង Haryana ផងដែរ ។

ភ្លៀងមូសុងតាមរដូវ ដែលអូសបន្លាយពីខែមិថុនាដល់ខែកញ្ញា គឺមានសារៈសំខាន់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនឥណ្ឌា ប៉ុន្តែវាក៏បណ្តាលឲ្យមនុស្សស្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំផងដែរ។
គួរបញ្ជាក់ថា ឥណ្ឌា បានជួបប្រទះអាកាសធាតុកាន់តែអាក្រក់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយភ្លៀងធ្លាក់ឥតឈប់ឈរពេលនេះ គឺកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរលកកម្តៅខ្លាំង បានវាយប្រហារភាគខាងជើងប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Hindustan Times
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង១០០០ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង១៣លាននាក់ ត្រូវរងគ្រោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ