ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរ ជិតភ្នំ Everest ស្លាប់មនុស្ស ៥នាក់

នៅថ្ងៃអង្គារទី១១ខែកក្កដា មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ខណៈម្នាក់បាត់ខ្លួន បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរបរទេស ធ្លាក់ជិតភ្នំ Everest ក្នុងប្រទេសនេប៉ាល់។
ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ Lamajura ហើយក្រុមជួយសង្គ្រោះ បានរកឃើញសាកសពមនុស្ស៥នាក់ ហើយកំពុងស្វែងរកអ្នកទី៦។ នេះបើយោងតាមលោក Basanta Bhattarai ប្រធានរដ្ឋបាលក្នុងតំបន់។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយនេះកំពុងធ្វើដំណើរកម្សាន្តទៅកាន់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក មុនពេលវិលត្រលប់ទៅរដ្ឋធានី កដ្ឋមណ្ឌូ វិញ ខណៈអ្នកទេសចរ ត្រូវបានគេជឿថាជាក្រុមគ្រួសារជនជាតិម៉ិកស៊ិក ចំណែកអ្នកបើកឧទ្ធម្ភាគចក្រ គឺជាជនជាតិនេប៉ាល់ ។
ស្របពេលជាមួយគ្នានោះ មន្ត្រីអាកាសយានដ្ឋាន Sagar Kadel និយាយថា លក្ខខណ្ឌអាកាសធាតុ អាចជាមូលហេតុបណ្តាលឲ្យឧទ្ធម្ភាគចក្រ Manang Air ធ្លាក់នៅភ្នំមួយនេះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ