ព័ត៌មានអន្ដរជាតិ
ទឹកកក អង់តាកទិច រលាយដល់កម្រិតទាបបំផុត ធ្វើឲ្យអ្នកវិទ្យាសាស្ត្រព្រួយបារម្ភខ្លាំង
កាលពីថ្ងៃចន្ទ អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ទឹកកកនៃសមុទ្រអង់តាកទិចបានរលាយដល់កម្រិតទាបបំផុត ធ្វើឲ្យអ្នកជំនាញផ្នែកប្រែប្រួលអាកាសធាតុព្រួយបារម្ភ ។

WMO បន្តថា កម្រិតទឹកកកសមុទ្រអង់តាក់ទិកកាលពីខែមុន ដែលជាខែក្តៅបំផុតមិនធ្លាប់មានធ្វើឲ្យទឹកកកសមុទ្រមួយនេះ រលាយដល់កម្រិតទាបជាងធម្មតារហូតដល់ ១៧ ភាគរយឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Michael Sparrow ប្រធានកម្មវិធីស្រាវជ្រាវអាកាសធាតុពិភពលោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថា “យើងធ្លាប់តែឃើញការរលាយទឹកកកនៅតំបន់អាកទិច ប៉ុន្តែមិនមែននៅតំបន់អង់តាកទិចឡើយ ដូច្នេះវាគឺជាការរលាយដ៏ធំមួយ” ។

យោងតាមការព្រមានរបស់ WMO បានឲ្យដឹងថា ក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ សីតុណ្ហភាពលើផ្ទៃសមុទ្រពិភពលោកបានកើនឡើងយ៉ាងលឿន ។

ក្រៅពីនេះ លំនាំអាកាសធាតុ El Nino ក៏រំពឹងនឹងធ្វើឲ្យសីតុណ្ហភាពកើនឡើងផងដែរ ទាំងនៅលើដីគោក និងក្នុងមហាសមុទ្រ ដែលបណ្ដាលឲ្យមានរលកកម្ដៅសមុទ្រកាន់តែច្រើន និងសីតុណ្ហភាពកាន់តែក្ដៅ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង