ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃទឹកស្អាតក្នុងមួយម៉ែត្រគូបនៅ ទីក្រុងហាណូយ
ទីក្រុងហាណូយបានដំឡើងថ្លៃប្រើប្រាស់ទឹកស្អាតសម្រាប់ក្រុមគ្រួសារដែលរស់នៅក្នុងទីក្រុងដល់ ៣២ សេន (ស្មើនឹង ១,៣០០ រៀល) ក្នុងមួយម៉ែត្រគូប ខណៈនៅឆ្នាំ ២០២៤ តម្លៃអាចនឹងកើនឡើងដល់ ៣៥ សេន (១,៤០០ រៀល) ក្នុងមួយម៉ែត្រគូប ។
ដោយឡែក តម្លៃនៃការប្រើប្រាស់ទឹកស្អាតសម្រាប់ការិយាល័យសាធារណៈនៅឆ្នាំនេះបានកើនឡើងពី ០.៤១ សេន (១,៦៥០ រៀល) ដល់ ៥០ សេន (២,០០០ រៀល) ក្នុងមួយម៉ែត្រគូប ហើយនឹងកើនឡើងដល់ ៥៦ សេន (២,២៥០ រៀល) ក្នុងមួយម៉ែត្រគូបនៅឆ្នាំ ២០២៤ ។
ចំណែកសម្រាប់ការប្រើប្រាស់ទឹកក្នុងឧស្សាហកម្មវិញ ត្រូវបានដំឡើងពី ៤៨ សេន (១,៩៥០ រៀល) ទៅ ៦២ សេន (២,៤៥០ រៀល) ក្នុងមួយម៉ែត្រគូបនៅឆ្នាំនេះ និងដល់ ៦៧ សេន (២,៦៥០ រៀល) ក្នុងមួយម៉ែត្រគូបនៅឆ្នាំក្រោយ ខណៈសម្រាប់អ្នកប្រើប្រាស់ពាណិជ្ជកម្មផ្សេងទៀត បានកើនឡើងពី ៩២ សេន (៣,៦៥០ រៀល) ដល់ ១.១៣ ដុល្លារ (៤,៥០០ រៀល) និង ១.២១ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយម៉ែត្រគូប ។
គួរបញ្ជាក់ថា ក្រោមសេចក្តីសម្រេចដែលទើបចេញដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ, ការដំឡើងថ្លៃនេះនឹងត្រូវធ្វើឡើងជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ចុងឆ្នាំ ខណៈដំណាក់កាលទី ២ គឺនឹងធ្វើឡើនៅឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ