ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ពន្លះ ចូ បៃដិន ចាស់ដៃ រឿងបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី១១ខែកក្កដា បានព្រមានថា រឿងបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន, រដ្ឋាភិបាលអាមេរិក កំពុងនាំយើងទាំងអស់គ្នា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣។
លោក ត្រាំ បាននិយាយនៅលើបណ្តាញ “សច្ចធម៌សង្គម” របស់លោកថា “លោកប្រធានាធិបតី ចូ បៃដិន គួរតែព្យាយាមបញ្ចប់សង្គ្រាម ក៏ដូចជាបញ្ឈប់ការស្លាប់ និងការបំផ្លិចបំផ្លាញដ៏គួរឲ្យរន្ធត់ ដែលបណ្តាលមកពីរដ្ឋបាលអសមត្ថភាពរបស់គាត់ល្អជាង”។
ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះ ក៏បានជំទាស់នឹងការប្រើប្រាស់គ្រាប់បែកចង្កោម លើទីតាំងរបស់មនុស្សរស់នៅផងដែរ ដោយចង្អុលបង្ហាញថា គ្រាប់បែកប្រភេទនេះ នឹងធ្វើឲ្យបុរសនារីអ៊ុយក្រែន រួមទាំងកុមារផងដែរ ត្រូវស្លាប់ និងពិការ ហើយផ្តល់ផលវិបាករយៈពេលច្រើនទសវត្សរ៍ បន្ទាប់ពីសង្គ្រាមត្រូវបញ្ចប់។
លើសពីនេះ លោក ត្រាំ ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងការស្ទង់មតិជាបេក្ខជនឈ្នះតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ បានប្តេជ្ញាថា នឹងនាំមកនូវសន្តិភាព នៅពេលដែលគាត់ត្រលប់ចូលការិយាល័យវិញ។
គួរបញ្ជាក់ជាថ្មី សេតវិមានបានប្រកាសកាលពីសប្តាហ៍មុនថា នឹងបញ្ជូនគ្រាប់បែកចង្កោមប្រភេទ DPICM ទៅឲ្យអ៊ុយក្រែន ខណៈអនុរដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកផ្នែកគោលនយោបាយលោក Colin Kahl បានប្រាប់អ្នកសារព័ត៌មានថា គ្រោះថ្នាក់បង្កឡើងគ្រាប់បែកនេះ ចំពោះជនស៊ីវិល គឺមិនខ្លាំងណាស់ណានោះទេ ព្រោះថា បើរុស្ស៊ីទទួលបានជ័យជម្នះក្នុងជម្លោះ នោះគ្រោះថ្នាក់នឹងខ្លាំងជាងនេះទៅទៀត ។
យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើគ្រាប់បែកចង្កោមរបស់អាមេរិក មកដល់ដីអ៊ុយក្រែនមែននោះ យោធារុស្ស៊ីនឹងឆ្លើយតបដោយមានអាវុធដែលខ្លាំងជាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ថា ការផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន នឹងមិនបង្កការ ប្រេះឆាគ្នាក្នុងសម្ព័ន្ធមិត្តណាតូឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ