ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមានថា ព្យុះព្រះអាទិត្យដ៏ធំ នឹងវាយប្រហារភពផែនដី
ព្យុះព្រះអាទិត្យដ៏ធំមួយ នឹងធ្វើដំណើរមកកាន់ផែនដី ហើយវាអាចបង្កឲ្យមានវិបត្ដិអ៊ីនធើណិត ទូទាំងពិភពលោក។ នេះបើតាមការព្រមានពីអ្នកវិទ្យាសាស្រ្តមកពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ សហរដ្ឋអាមេរិក។
អ្នកជំនាញអះអាងថា នៅឆ្នាំ២០២៥ ព្រះអាទិត្យ នឹងឡើងដល់ចំណុចកំពូលនៃវដ្តរបស់ខ្លួន ហើយជាលទ្ធផល ព្យុះព្រះអាទិត្យ នឹងធ្វើដំណើរមកលើផែនដី។
ថ្វីបើនេះ មិនមែនជារឿងចម្លែកដោយសារតែវាបានកើតឡើង២៥ដងរួចមកហើយ ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមនៅឆ្នាំ១៧៥៥ក៏ដោយ ប៉ុន្តែអ្នកជំនាញកំពុងព្រួយបារម្ភ ព្រោះវដ្តបច្ចុប្បន្នបានកើនឡើងលឿនជាងធម្មតា ហើយព្យុះទំនងជាមានឥទ្ធិពលខ្លាំងជាង លើកមុនៗ។
ទន្ទឹមនោះ គេក៏ដឹងយ៉ាងច្បាស់ដែរថា ព្យុះព្រះអាទិត្យ គឺមានផ្ទុកជាមួយសន្ទុះអេឡិចត្រូម៉ាញ៉េទិច ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើភពផែនដី ប្រសិនបើវាមានទំហំធំល្មម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គការ ណាសា មិនទាន់ធ្វើអត្ថាធិប្បាយអំពីព្យុះនេះ នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror, Daily Star
ចុចអាន៖ ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ