ព័ត៌មានអន្ដរជាតិ
ប្រទះឃើញវត្ថុមានតម្លៃជាងកន្លះលានដុល្លារ ក្នុងសាកសពត្រីបាឡែន នៅប្រទេសអេស្ប៉ាញ
អ្នកវិទ្យាសាស្ត្រលើកោះ Canary នៃទីក្រុង La Palma របស់ប្រទេសអេស្ប៉ាញ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរកឃើញវត្ថុម្យ៉ាងទម្ងន់ ៩.៥ គីឡូក្រាម និងមានតម្លៃជាងកន្លះលានដុល្លារ ដែលគេហៅថា “មាសអណ្ដែត” ក្នុងប្រព័ន្ធរំលាយអាហាររបស់ត្រីបាឡែន ។

សាកសពត្រីបាឡែនដែលងាប់ដោយសារជំងឺបង្ករោគឈាម ឬ Sepsis បង្កឡើងដោយដុំពកនោះមានប្រវែង ១២.៨ ម៉ែត្រ ។ ចំណែកឯ Ambergris ដែលគេហៅថា “មាសអណ្ដែត” វិញ ជាសារធាតុរឹងបានមកពីក្នុងប្រព័ន្ធរំលាយអាហាររបស់ត្រីបាឡែនអំបូរ Sperm ។

Ambergris ជាវត្ថុកម្រ ហើយមានតែត្រីបាឡែនមួយក្បាលប៉ុណ្ណោះក្នុងចំណោម ១០០ ក្បាល ទើបអាចបង្កើតវាបាន ហើយគេយក Ambergris របស់ត្រីបាឡែនមកធ្វើជាគ្រឿងផ្សំទឹកអប់ថ្លៃៗ ដោយសារតែវាសមត្ថភាពរក្សាក្លិនបានយូរអង្វែង ។
ទន្ទឹមនោះដុំ Ambergris ដែលមានតម្លៃរហូតដល់ ៥៥ ម៉ឺនដុល្លារ ក៏កំពុងដាក់លក់នៅលើទីផ្សារដោយលោក Antonio Fernández Rodríguez ជាអ្នករកឃើញផងដែរ ។ ជាពិសេស គាត់សង្ឃឹមថា ថវិកាដែលបានមកពីការលក់នឹងបានទៅលើកោះ Canary ដែលជាកន្លែងត្រីបាឡែនអណ្ដែតឡើង ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ ត្រីបាឡែនអូកា ២ ក្បាលស៊ីថ្លើមត្រីឆ្លាម ១៩ ក្បាលនៅអាហ្វ្រិកខាងត្បូង

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក