ព័ត៌មានអន្ដរជាតិ
ដឹងទេ ជាង ៦ ខែមកនេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានលើកហើយ
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់កាលពីថ្ងៃពុធឆ្ពោះទៅសមុទ្រជប៉ុន ហើយវាក៏ជាលើកទី ១២ ផងដែរក្នុងរយៈពេលជាង ៦ ខែនៅឆ្នាំនេះ ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល ខណៈការបាញ់លើកចុងក្រោយគឺកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ។
ចន្លោះខែមករាដល់ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រភេទ Hwasong-15 និង Hwasong-17 ក៏ដូចជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ខណៈកាលពីខែមេសា កូរ៉េខាងជើងក៏បានធ្វើការបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មីគឺ Hwasong-18 ជាមីស៊ីលប្រើឥន្ធនៈរឹង ដែលអាចបាញ់បានលឿនជាង បើធៀបនឹងឥន្ធនៈរាវ ។
ការបាញ់មីស៊ីលជាបន្តបន្ទាប់ទៀត ក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួននៅខែឧសភា ប៉ុន្តែដោយសារតែការប៉ុនប៉ងនោះត្រូវបរាជ័យ ទើបធ្វើឲ្យកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ទៀតក្នុងខែមិថុនា ។
ទន្ទឹមនោះ ការបាញ់ផ្លោងមីស៊ីលកាលពីពេលថ្មីៗនេះក៏កើតឡើង ក្រោយយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក បានហោះបំពានដោយខុសច្បាប់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចដែនសមុទ្ររបស់ប្រទេសនេះចំនួន ៨ ដងកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ