ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ស្តីឲ្យអ៊ុយក្រែន ថា ពេលសុំអាវុធគេ ត្រូវចេះគួរសមបន្តិច ហើយដឹងគុណខ្លះផង
លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលជាសមាជិកអង្គការណាតូ បានលើកឡើងថា អ៊ុយក្រែន ត្រូវចេះគួរសមបន្តិច នៅពេលនិយាយទៅកាន់ប្រទេសទាំងឡាយ ដែលកំពុងតែបំពាក់អាវុធដល់ខ្លួន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ជាពិសេសលោកបញ្ជាក់ថា “យើងមិនមែនជាហាង Amazon ទេ”។
ការកត់សម្គាល់នេះ ធ្វើឡើង ក្នុងអំឡុងព្រឹត្តិការណ៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងប្រទេសលីទុយអានី កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ដោយលោក Wallace និយាយថា អ៊ុយក្រែន គួរតែដឹងគុណគេខ្លះផង ។
លោក Wallace លើកឡើងថា “ពេលខ្លះអ្នកកំពុងស្នើសុំឲ្យប្រទេសនានា បោះបង់ស្តុករបស់ពួកគេ។ ពេលខ្លះអ្នកត្រូវបញ្ចុះបញ្ចូលសមាជិកសភានៅ Capitol Hill សហរដ្ឋអាមេរិក ។ អ្នកត្រូវបញ្ចុះបញ្ចូលអ្នកនយោបាយ នៅក្នុងប្រទេសផ្សេងដែលគិតថា ស័ក្តិសម”។
ទន្ទឹមនោះ លោកក៏បានឮការត្អូញត្អែរពីសមភាគីអាមេរិកថា អ៊ុយក្រែន កំពុងធ្វើដាក់ប្រទេសរបស់ពួកគេដូចជាហាង Amazon បើទោះបីជា ពួកគេផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារក៏ដោយ។
ចំណែក ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan បានធ្វើការកត់សម្គាល់ជាសាធារណៈស្រដៀងគ្នានេះ នៅក្នុងប្រទេសលីទុយអានី ថា “អាមេរិក សមនឹងទទួលបានការដឹងគុណមួយកម្រិត សម្រាប់ឆន្ទៈក្នុងការបង្កើនជំនួយដល់អ៊ុយក្រែន ក៏ដូចជាពីពិភពលោកទាំងមូល”។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ផងដែរនោះ បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការគាំទ្រមិនគ្រប់គ្រាន់ ក៏ដូចជាការផ្តល់ជំនួយយឺតពេលពេកផងដែរ ។ មេដឹកនាំអ៊ុយក្រែន បានលើកឡើងពីភាពយឺតយ៉ាវនេះ ថាជាហេតុផលសំខាន់សម្រាប់លទ្ធផលមិនសូវល្អ ពីការវាយលុករបស់ទីក្រុងកៀវ កាលពីខែមុន។
គួរបញ្ជាក់ថា កំហឹងចុងក្រោយបំផុតពីលោក ហ្សេលេនស្គី បានកើតឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ណាតូ ខណៈដែលមេដឹកនាំសម្ព័ន្ធភាពនេះ មិនបានផ្តល់ផែនទីបង្ហាញផ្លូវ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែននោះទេ ដោយលើកឡើងពីហេតុផលថា ប្រទេសនេះនឹងនៅតែត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ថ្ងៃ ណាតូ ប្រជុំ, រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?