Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បិទផ្លូវទៅសភា មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

បានផុស

នៅ

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែកមួយនៃផ្លូវ Samsen ទល់មុខសភា ត្រូវបិទតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធទី១២ ខែកក្កដាមក ដើម្បីរារាំងអ្នកតវ៉ាពីការប្រមូលផ្តុំ មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ។

ប៉ុស្តិ៍ប៉ូលិស Bang Pho ដែលទទួលបន្ទុករក្សាសន្តិសុខជុំវិញសភាក្នុងខណ្ឌ Dusit នៃទីក្រុងបាងកក បានប្រកាសថា ផ្លូវ Samsen ត្រូវបិទចាប់ពីផ្លូវបំបែក Kiakkai ទៅច្រកទ្វារទីបី នៃបរិវេណក្រុមហ៊ុន Boon Rawd Brewery។ 

ទន្ទឹមនោះ របាំង ​ក៏​​ត្រូវ​ដាក់ផងដែរ ​ដើម្បី​រារាំង​បាតុករ ខណៈយានជំនិះទាំងអស់ នឹងត្រូវហាមឃាត់ មិនឲ្យចូលតាមផ្លូវនេះរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃសុក្រ លើកលែងតែយានជំនិះមានលិខិតអនុញ្ញាតពិសេសប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ ប៉ុស្តិ៍ប៉ូលិសបានប្រកាសថា ការបិទផ្លូវអាចនឹងបន្តទៀត ប្រសិនបើមានបាតុកម្មនៅក្នុងតំបន់ក្បែរនោះ ហើយសេចក្តី​ប្រកាស​នេះ ​គឺ​ស្រប​តាម​បញ្ជា​ ចេញ​ដោយ​ការិយាល័យ​ប៉ូលិស​ក្រុង​កាលពី​ថ្ងៃ​ចន្ទ។

លើសពីនេះ បទបញ្ជា ក៏ហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ៥ នាក់ផងដែរ នៅក្នុងរង្វង់ ៥០ ម៉ែត្រនៃបរិវេណសភា ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃពុធ ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ស្ថានការណ៍នៅថៃ មិនស្រួល មុនពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម