ព័ត៌មានអន្ដរជាតិ
លោក បៃដិន និយាយច្រឡំទៀតហើយថា រុស្ស៊ី ត្រូវតែឈប់វាយប្រហារ រុស្ស៊ី

ជាថ្មីម្តងទៀត ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានច្រឡំមាត់ ដោយលើកនេះ គាត់បាននិយាយអំពីឈ្មោះអ៊ុយក្រែន បែរទៅជាច្រឡំឈ្មោះរុស្ស៊ីវិញ នៅឯសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាទីក្រុង វីលនីញូស នៃប្រទេស លីទុយអានី កាលពីថ្ងៃពុធ ទី១២ ខែកក្កដា។
លោក បៃដិន និយាយថា “រុស្ស៊ី អាចបញ្ចប់សង្រ្គាមនេះនៅថ្ងៃស្អែក ដោយការដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន, កំណត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ និងបញ្ឈប់ការវាយប្រហារដ៏អមនុស្សធម៌លើប្រទេសរុស្ស៊ី”។ ប៉ុន្តែគាត់បានកែកំហុសវិញយ៉ាងឆាប់រហ័សថា “ខ្ញុំចង់និយាយថា អ៊ុយក្រែន មិនមែនរុស្ស៊ីទេ”។
នេះមិនមែនជារឿងថ្មីឡើយដែលលោក បៃដិន និយាយខុស ឬច្រឡំមាត់ ខណៈកាលពីពីរសប្តាហ៍មុន នៅក្នុងសន្និសីទកាសែតខាងក្រៅសេតវិមាន លោក បៃដិន អះអាង រុស្ស៊ីកំពុងចាញ់សង្គ្រាមនៅអ៊ីរ៉ាក់។
ពេលនោះ លោក បៃដិន បានឆ្លើយសំណួរអ្នកសារព័ត៌មាន ខណៈគាត់ដើរចេញពីសេតវិមាន សំដៅទៅឧទ្ធម្ភាគចក្រប្រធានាធិបតី មុនពេលហោះហើរទៅកាន់ទីក្រុង ឈីកាហ្គោ ដើម្បីថ្លែងសុន្ទរកថាអំពីរបៀបវារៈសេដ្ឋកិច្ច Bidenomics។
សំណួរមួយក្នុងចំណោមសំណួរទាំងនោះគឺថាតើ លោក ពូទីន ពិតជាចុះខ្សោយ ដោយសារតែការបះបោរនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនយោធាឯកជន Wagner មែនឬទេ? លោក បៃដិន ឆ្លើយទាំងខុសសំណួរថា “វាពិបាកនិយាយណាស់ ប៉ុន្តែគាត់ច្បាស់ជាចាញ់សង្រ្គាមនៅអ៊ីរ៉ាក់ គាត់ចាញ់សង្រ្គាមនៅផ្ទះ ហើយគាត់បានក្លាយជាអ្នកចាញ់នៅជុំវិញពិភពលោក។ វាមិនមែនត្រឹមតែណាតូទេ ហើយវាក៏មិនមែនត្រឹមតែសហភាពអឺរ៉ុបដែរ។ វាជាប្រទេសជប៉ុន វាជាប្រទេសចំនួន៤០”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក បៃដិន និយាយខុសទៀតហើយ លើកនេះ ថា ពូទីន កំពុងចាញ់សង្គ្រាមនៅ អ៊ីរ៉ាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ