Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់គោលដៅទេសចរជាង ៦៨ លាននាក់នៅឆ្នាំ ២០២៨      

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦៨.៥ លាននាក់នៅឆ្នាំ ២០២៨ ដែលនឹងបង្កើតប្រាក់ចំណូលសរុបប្រមាណ ១៦២ ពាន់លានដុល្លារ ស្មើនឹង ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ថៃក៏កំពុងតែរៀបចំផែនការទីផ្សារសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ ២០២៥ ផងដែរដែលរំពឹងថា នឹងបង្កើតប្រាក់ចំណូលសរុបចំនួន ៨៩ ពាន់លានដុល្លារ ស្មើនឹង ១៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។ ដោយក្នុងនោះ មាន ៧៤ ភាគរយ ស្មើនឹង ៦៦ ពាន់លានដុល្លារបានពីភ្ញៀវអន្តរជាតិ និង ២៦ ភាគរយស្មើនឹង ២៣ ពាន់លានដុល្លារ បានមកពីអ្នកទេសចរក្នុងស្រុក ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរទេសចរណ៍ថៃបានលើកឡើងទៀតថា ២០២៥ នឹងក្លាយជាឆ្នាំចាប់ផ្តើមដំណាក់កាលភាពធន់នៃឧស្សាហកម្មទេសចរណ៍ឲ្យងើបឡើងវិញ និងរីកចម្រើនជាបន្តបន្ទាប់ រហូតរក្សាកំណើននៃប្រាក់ចំណូលទេចរណ៍ដល់ឆ្នាំ ២០២៨ ។

ទោះយ៉ាងណាក៏ដោយ អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានប្រាប់ថា ការប្រកួតប្រជែងលើវិស័យទេសចរណ៍ក៏នឹងកាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែ​ប្រទេសនៅក្នុងតំបន់ ក៏កំពុងដាក់ចេញផែនការ​ទេសចរណ៍ដូចគ្នា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Thai PBS

ចុចអាន ៖ លោក ថាក់ស៊ីន ពន្យារពេលចូលស្រុក រហូតដល់ស្ថានការណ៍នយោបាយ ថៃ ស្ងប់ស្ងាត់សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម