Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមទាហានស៊ីឈ្នួល Wagner Group ប្រគល់អាវុធមិនទាន់ប្រើរាប់ម៉ឺន​គ្រឿងដល់កងកម្លាំង រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ក្រុមទាហានស៊ីឈ្នួល Wagner Group បានប្រគល់សម្ភារៈយោធាចំនួន ២,០០០ គ្រឿង  អាវុធធុនតូច ២០,០០០ គ្រឿង និងគ្រាប់រំសេវ ២.៥ តោន ដល់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកាលពីថ្ងៃពុធ ។

លោក Igor Konashenkov

លោក Konashenkov បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ទាហានស៊ីឈ្នួល Wagner Group មានសព្វាវុធជាច្រើនរួមទាំង រថក្រោះ ប្រព័ន្ធរ៉ុកកែត កងកាំភ្លើងធំ ប្រព័ន្ធប្រឆាំងរថក្រោះ និងយានយន្តដឹកជញ្ជូនជាដើម ។

អ្នកនាំពាក្យរូបនេះបាន​កត់​សម្គាល់ទៀត​ថា​ ក្នុង​ចំណោម​ឧបករណ៍​ដែល​បានប្រគល់មកឲ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនោះ គឺមានអាវុធ​​រាប់​សិប​គ្រឿង​ គឺមិន​ដែល​ត្រូវ​បាន​ប្រើ​លើសមរភូមិ​ប្រយុទ្ធ​នោះ​ទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Konashenkov បានបញ្ជាក់ថា គ្រឿងបរិក្ខារ និងសព្វាវុធទាំងអស់កំពុងត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុកអាវុធ ដែលជាកន្លែងជួសជុល និងស្តារឡើងវិញសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលបំណងប្រយុទ្ធរបស់ពួកគេ ។

គួរបញ្ជាក់ថា ក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំដោយលោក Prigozhin បានប៉ុនប៉ងបះបោរប្រដាប់អាវុធប្រឆាំងនឹងទីក្រុងមូស្គូកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបីថ្ងៃក្រោយមកក្រុមទាហានស៊ីឈ្នួលបានភៀសខ្លួនទៅបេឡារុស ក្រោយមានកិច្ចសម្របសម្រួលពីលោកប្រធានាធិបតី Alexander Lukashenko ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព Sputnik

ចុចអាន ៖ រុស្ស៊ី ដឹងពីអ្វីដែលត្រូវធ្វើហើយដើម្បីតបតទៅ ហ្វាំងឡង់ និងស៊ុយអែត ដែលចូលជាសមាជិក ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម