Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្ស​កើនដល់ជាង ៦០នាក់

បានផុស

នៅ

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធទី១២ខែកក្កដាថា ភ្លៀងមូសុងឥតឈប់ឈររយៈពេលច្រើនថ្ងៃ បានសម្លាប់មនុស្សចំនួន៦៦នាក់នៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកទេសចរបរទេសរាប់សិបនាក់ ត្រូវជាប់គាំងនៅតំបន់ភ្នំហិមាល័យ បន្ទាប់ពីទឹកជំនន់កាច់ផ្តាច់ប្រព័ន្ធផ្លូវថ្នល់។

ទឹកជំនន់និងការរអិលបាក់ដី ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេងក្នុងអំឡុងរដូវខ្យល់មូសុងគឺជារឿងធម្មតាទៅហើយរបស់ប្រទេសឥណ្ឌា ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញនិយាយថា ការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ គឺធ្វើឲ្យគ្រោះធម្មជាតិកើតឡើងកាន់តែញឹកញាប់ និងកាន់តែសាហាវ។

ទន្ទឹមនោះ Himachal Pradesh គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដោយភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ បានបំផ្លាញយានយន្ត អគារ និងបាក់ស្ពាន ខណៈលោក Onkar Sharma ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយរដ្ឋ បាននិយាយថា ត្រឹមតែរដ្ឋនេះ មានមនុស្សរហូតដល់ទៅ៣៣នាក់បានបាត់បង់ជីវិត។

ស្របពេលជាមួយគ្នានោះ ក្រុមសង្គ្រោះត្រូវបានចល័ត ដើម្បីជួយអ្នកទេសចរបរទេសចំនួន៤០នាក់ ក្នុងនោះមានទាំងជនជាតិរុស្ស៊ី១៤នាក់និងម៉ាឡេស៊ី១២នាក់ផងដែរ។

លើសពីនេះ រដ្ឋធានីញូវដែលី ក៏ប្រកាសអាសន្នផងដែរបន្ទាប់ពីទឹកទន្លេ Yamuna ឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ចាប់តាំងពីឆ្នាំ១៩៧៨មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ទឹកជំនន់ កំពុងវាយប្រហារប្រទេសជាច្រើន នៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម