Connect with us

ព័ត៌មានអន្ដរជាតិ

ផឹកស៊ីច្រៀងខារ៉ាអូខេឮៗពេក​ បុរសវៀតណាមមួយក្រុមជិះម៉ូតូមកកាប់ដល់ផ្ទះ

បានផុស

នៅ

មនុស្ស៣នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតដែល រឿងនេះកើតឡើងដោយសារតែសំឡេងរំខានពីការច្រៀងខារ៉ាអូខេឮៗពេកក្នុងការផឹកស៊ីនៅផ្ទះមួយក្នុងទីក្រុង ហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសខណ្ឌ Binh Chanh ក្នុងទីក្រុងហូជីមិញ បានចាប់ផ្តើមការស៊ើបអង្កេតចូលទៅក្នុងការវាយប្រហារទៅលើលោក ធី អាយុ២៥ឆ្នាំក៏ដូចជាឪពុកនិងមិត្តភក្តិម្នាក់របស់គាត់ផងដែរ។

យោងតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា លោក ធី កំពុងច្រៀងខារ៉ាអូខេនិងផឹកស៊ីក្នុងផ្ទះរបស់គាត់ជាមួយមិត្តភក្តិបីនាក់ទៀត នៅពេលមនុស្សមួយក្រុមមានគ្នា៤នាក់បានចូលមកវាយប្រហារពួកគេដោយកាំបិតនិងដែកទីប។

ក្រុមជនដៃដល់បាននិយាយថា ពួកគេថ្លង់នឹងសំឡេងរំខានពីខារ៉ាអូខេដែលបើកឮហួសហេតុចេញពីផ្ទះរបស់ ធី មុនពេលកាប់គាត់និងមិត្តរបស់គាត់ម្នាក់។

ដោយឃើញមានបញ្ហា ឪពុករបស់ ធី បានព្យាយាមចូលធ្វើអន្តរាគមន៍ប៉ុន្តែក៏រងរបួសដោយសារការកាប់នឹងកាំបិតផងដែរ។

ជនល្មើសបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ គប់គ្រាប់បែកសាំងដាក់អ្នកជិតខាងព្រោះខឹងច្រៀងខារ៉ាអូខេឮៗពេក (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម