ព័ត៌មានអន្ដរជាតិ
យន្តហោះកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយ ចិន ធ្វើសមយុទ្ធ

នៅថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដា យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានហោះកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប បន្ទាប់ពីចិនធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ នៅភាគខាងត្បូងកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីអធិបតេយ្យរបស់ខ្លួន។
មួយលើកជាពីរលើក អាមេរិក បានធ្វើបេសកកម្មយោធាតាមរយៈច្រកដ៏តូចចង្អៀតនេះ ដូចជាការបញ្ជូននាវាចម្បាំងជាដើម ដែលនាំឲ្យប្រទេសចិន ខឹងសម្បា។
លើកនេះ កងនាវាទី៧ របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថា យន្តហោះល្បាតដែនសមុទ្រនិងឈ្លបយកការណ៍ P-8A Poseidon បានហោះហើរឆ្លងកាត់ច្រកសមុទ្រ ក្នុងដែនអាកាសអន្តរជាតិ។
ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយប្រតិបត្តិការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របតាមច្បាប់អន្តរជាតិ, សហរដ្ឋអាមេរិក សូមរក្សាសិទ្ធិនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃប្រជាជាតិទាំងអស់។
ការឆ្លងកាត់របស់យន្តហោះ នៅច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ យោធាអាមេរិកហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ ប្រទះឃើញនាវាចម្បាំងរុស្ស៊ី ២គ្រឿង នៅជិតឆ្នេររបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ