ព័ត៌មានអន្ដរជាតិ
ម៉ោង ៥ ល្ងាចនេះ នឹងដឹងថា លោក Pita ក្លាយជានាយករដ្ឋមន្ត្រីរបស់ ថៃ ឬអត់ហើយ
ខណៈនេះសម័យប្រជុំរួមរវាងរដ្ឋសភា និងព្រឹទ្ធសភាថៃកំពុងដំណើរការដើម្បីពិភាក្សាលើការតែងតាំងលោក Pita Limjaroenrat ឲ្យធ្វើជានាយករដ្ឋមន្ត្រីឬយ៉ាងណា ខណៈការបោះឆ្នោតជ្រើសតាំងរំពឹងថានឹងចាប់ផ្ដើមនៅម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍នេះ ។
លោក Pita គឺជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ឲ្យសមាជិកសភាបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ ប៉ុន្តែបេក្ខភាពរបស់លោក Pita ក៏ប្រឈមនឹងបញ្ហានៃការចោទប្រកាន់របស់តុលាការផងដែរ ។
ពាក់ព័ន្ធបញ្ហានេះដែរ ប្រសិនបើលោក Pita មិនត្រូវបានបោះឆ្នោតដោយសភាឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅពេលនេះទេនោះ ការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែកក្កដា អាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀត ។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាជាមួយនឹងអាសនៈ ១៥១ ខណៈបច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយបក្សមួយនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀត ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ថាក់ស៊ីន ពន្យារពេលចូលស្រុក រហូតដល់ស្ថានការណ៍នយោបាយ ថៃ ស្ងប់ស្ងាត់សិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា