ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអង់គ្លេស ផលិតរ៉ុកកែតមហាល្បឿន ហែកមេឃ ដឹកអ្នកទេសចរ ទៅកម្សាន្ត ខាងក្រៅពិភពលោក

ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស Pulsar Fusion បានវាយតម្លៃថា បច្ចេកវិទ្យា ដែលនឹងត្រូវប្រើក្នុងរ៉ុកកែតដើរដោយថាមពលនុយក្លេអ៊ែរប្រវែង៨ម៉ែត្ររបស់ខ្លួន គឺមានសក្តានុពលក្នុងការនាំមនុស្សចូលទៅក្នុងទីអវកាស ជាមួយល្បឿនរហូតដល់ ៨០៤៦៧២ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុននិយាយថា ប្រសិនបើវាដំណើរការមែននោះ រ៉ុកកែតនេះ អាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពព្រះអង្គារពីប្រហែល៧-៩ខែ មកត្រឹម៣០ថ្ងៃ និងកាត់បន្ថយពេលវេលាហោះហើរទៅកាន់ភពសៅរ៍ពី៨ឆ្នាំមកត្រឹម២ឆ្នាំ។

លោក Richard Dina នាយកប្រតិបត្តិក្រុមហ៊ុន Pulsar និយាយថា ទីបំផុត រ៉ុកកែតនេះ នឹងត្រូវបានប្រើប្រាស់នៅក្នុងយានអវកាស ដើម្បីផ្តល់ថាមពលដល់មនុស្សឲ្យចាកចេញពីប្រព័ន្ធព្រះអាទិត្យជាលើកដំបូង។
លោកបន្ថែមថា ក្រុមហ៊ុន កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយអភិវឌ្ឍគំរូម៉ាស៊ីនរ៉ុកកែត ហើយលោកសង្ឃឹមថា វានឹងសម្រេចបាននូវការផលិតម៉ាស៊ីន ដែលមានសមត្ថភាពធ្វើដំណើរទៅទីអវកាស។

ក្រុមហ៊ុន Pulsar Fusion អះអាងថា រ៉ុកកែតត្រូវបានផលិតរួចជាស្រេច ហើយនឹងសាកល្បងក្នុងឆ្នាំ២០២៧ នៅកន្លែងដ៏ក្តៅបំផុតមួយ ពោលគឺវាអាចសាកល្បងនៅតំបន់ Bletchley នៃទីក្រុង Milton Keynes ចក្រភពអង់គ្លេស។
ក្រុមហ៊ុន Pulsar សង្ឃឹមថា ខ្លួននឹងបង្កើតប្រវត្តិសាស្រ្ត ដោយការធ្វើដំណើរទៅលំហអាកាសក្នុងល្បឿនលឿនបំផុត ដើម្បីហែកមេឃ ដឹកអ្នកទេសចរ ធ្វើដំណើរកម្សាន្តចេញឆ្ងាយពីពិភពលោក នាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភពអង្គារ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ