Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់បែកចង្កោមអាមេរិក ទៅដល់ដៃ អ៊ុយក្រែន ហើយ

បានផុស

នៅ

គ្រាប់បែកចង្កោម (រូបថត៖ DW)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍អ៊ុយក្រែនលោក Aleksandr Tarnavsky បានប្រាប់បណ្តាញព័ត៌មានសហរដ្ឋអាមេរិក CNN កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាថា “ទីក្រុងកៀវទទួលបានគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ ប៉ុន្តែយើងមិនទាន់ប្រើវានៅឡើយទេ ខណៈគ្រាប់បែកប្រភេទនេះ អាចនឹងផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិផងដែរ”។

គ្រាប់បែក​ចង្កោម​ អាច​បញ្ចេញ​មីន​រាប់សិប​គ្រាប់ បាចសាចទៅ​លើ​តំបន់​ធំ​មួយ ហើយគ្រាប់​បែក​មួយ​ចំនួន ​មិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវា​អាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការ នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ការ​ដាក់​ពង្រាយ ​។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាង១០០ រួមទាំងសមាជិកណាតូជាច្រើនផងដែរ បានហាមឃាត់ការផលិត និងការប្រើប្រាស់របស់ពួកគេ។

លើសពីនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន។ HRW និយាយថា “ការបញ្ជូនសព្វាវុធទាំងនេះ នឹងបង្កឲ្យមានការឈឺចាប់រយៈពេលវែងដោយចៀសមិនរួចសម្រាប់ជនស៊ីវិល និងធ្វើឲ្យអន្តរាយដល់ការប្រើប្រាស់របស់ពួកគេជាអន្តរជាតិ”។

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយកាលពីថ្ងៃសៅរ៍ទី៨ខែកក្កដាថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលគ្រាប់បែកចង្កោមនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួន ដល់ទីក្រុងកៀវ គឺជាការទទួលស្គាល់បរាជ័យ និងជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីទប់ទល់បរាជ័យ។

លោក Antonov ប្រាប់អ្នកយកព័ត៌មានថា “គ្រាប់បែកចង្កោមគឺជាកាយវិការនៃភាពអស់សង្ឃឹម ហើយវិធានការបែបនេះ បង្ហាញពីការដឹងខ្លួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ថា ពួកគេអសមត្ថភាព ។ យ៉ាងណាក្តី ពួកគេមិនចង់ទទួលស្គាល់ភាពបរាជ័យដោយផ្ទាល់នោះទេ ដូច្នេះ​ហើយ ទើបពួក​គេនាំគ្នា​ប្រព្រឹត្ត​អំពើ​ដ៏ឆ្កួត​លីលាសាជា​ថ្មីនេះ ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ប្រតិកម្មភ្លែត ក្រោយអាមេរិក សម្រេចផ្តល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៣ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ៨ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៤ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម