ព័ត៌មានអន្ដរជាតិ
អាស៊ាន នៅតែរកផ្លូវចេញពីវិបត្តិមីយ៉ាន់ម៉ា មិនឃើញ
រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានចង្អុលបង្ហាញថា អាស៊ាននឹងបន្តកំណត់គោលដៅអនុវត្តផែនការដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ប៉ុន្តែសេចក្តីថ្លែងការណ៍រួមរបស់ប្លុកមានសមាជិក១០ប្រទេសមួយនេះ មិនបានបង្ហាញពីវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការដោះស្រាយស្ថានការណ៍នោះទេ។
រដ្ឋមន្ត្រីការបរទេសបានចេញសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីអាស៊ាន បានថ្កោលទោសអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងការវាយប្រហារពីអាកាស និងការបាញ់ផ្លោងផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រីក៏និយាយដែរថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច នៅតែសំខាន់ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ ផែនការដែលព្រមព្រៀងក្នុងឆ្នាំ២០២១ ដោយសមាជិកអាស៊ានជាមួយវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សានៅក្នុងប្រទេស ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវញាំញីដោយការប្រយុទ្ធគ្នា ចាប់តាំងពីយោធាដណ្តើមអំណាចនៅដើមឆ្នាំ២០២១ មុនពេលធ្វើការបង្រ្កាបបង្ហូរឈាមលើគូប្រជែង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាហេតុជំរុញឲ្យមានការវាយប្រហារសងសឹកដោយចលនាតស៊ូ និងកងទ័ពជនជាតិភាគតិច៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ បញ្ហាចំនួន ២ នឹងដាក់បញ្ចូលក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ