Connect with us

ព័ត៌មានអន្ដរជាតិ

Biden និយាយអ្វីខ្លះជាមួយ Putin ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងចាប់តាំងពីឡើងកាន់អំណាច?

បានផុស

នៅ

សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពរបស់រុស្ស៊ី រួមទាំងការប្រព្រឹត្តដាក់អ្នករិះគន់វិមានក្រឹមឡាំងដែលត្រូវជាប់ពន្ធនាគារលោក Alexey Navalny ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយថា លោកនឹងចាត់វិធានការប្រឆាំងរុស្ស៊ីខ្លាំងជាងអតីតប្រធានាធិបតី Donald Trump ទៅទៀត​ ជាពិសេសតាមរយៈការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលអង្គការនេះបម្រើជាកម្លាំងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

បន្ទាប់ពីនិយាយទូរស័ព្ទជាមួយលោក Putin, ទាំងសេតវិមាននិងវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនដោយនិយាយថា មេដឹកនាំទាំងពីរបានពង្រីកសន្ធិសញ្ញាត្រួតពិនិត្យអាវុធ New START រយៈពេល៥ឆ្នាំ ដែលកំណត់ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រមិនឲ្យលើសពី១,៥៥០គ្រាប់ សម្រាប់ប្រទេសមានអាវុធនុយក្លេអ៊ែរនីមួយៗ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា លោក Biden ក៏បានលើកឡើងពីការបំពុលលើលោក Navalny និងការបង្ក្រាបទៅលើអ្នកគាំទ្ររបស់គាត់ដែលបានចេញមកធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ផងដែរ។

លោក Biden ក៏បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។ លោកបានលើកឡើងពីបញ្ហាកង្វល់ផ្សេងៗទៀត រួមមានការ Hack ដែលគេហៅថា SolarWinds លើទីភ្នាក់ងារសហរដ្ឋអាមេរិក, សេចក្តីរាយការណ៍កាលពីឆ្នាំមុនថាប្រទេសរុស្ស៊ីផ្តល់អំណោយដល់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន និងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។

លោកស្រី Psaki បាននិយាយថា “គោលបំណងរបស់គាត់គឺចង់បញ្ជាក់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពការពារផលប្រយោជន៍ជាតិរបស់យើងយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គ្រោះថ្នាក់របស់រុស្ស៊ី”។

ចំណែកវិមានក្រឹមឡាំងវិញបាននិយាយថា លោក Putin បានប្រាប់លោក Biden ថា ការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន នឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា មេដឹកនាំទាំងពីរក៏បានពិភាក្សាលើសន្ធិសញ្ញា Open Skies ដែលសហរដ្ឋអាមេរិកដកខ្លួនក្រោមការគ្រប់គ្រងរបស់លោក Trump និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ Joe Biden ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផង ក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជាបន្តដេញជនជាតិវៀតណាម១០នាក់ទៀតចេញពីប្រទេស ក្រោយលួចស្នាក់នៅខុសច្បាប់​

ជីវិតកម្សាន្ដ១០ នាទីutes មុន

Film ចូលបំភ្លឺតាមការកោះហៅ ក្រោយជំរិតទារប្រាក់ថៅកែ Icon និងប្រមាថកិត្តិយស​ពិធីករថៃ Num

ព័ត៌មានជាតិ១២ នាទីutes មុន

ត្រីរាជ ១ក្បាល មានទម្ងន់ ១៣២គីឡូក្រាម ត្រូវបានលែងចូលបឹងធម្មជាតិវិញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ប្រាប់​ថា​នឹង​មិន​ប្រកាស​ច្បាប់​អាជ្ញាសឹក​ម្ដង​ទៀត​ឡើយ

ព័ត៌មានជាតិ២៧ នាទីutes មុន

សៀវភៅទស្សនវិជ្ជារបស់បណ្ឌិត ឈត ប៊ុនថង បានដាក់សម្ពោធជាផ្លូវការ ដើម្បីជួយឱ្យមនុស្សចេះគិតសមហេតុផល និងហ្មត់ចត់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម១៧ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមាន​ហ៊ាន​ប្រើ​គ្រប់​មធ្យោបាយ នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម