ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស ថៃ បញ្ជាក់ពីសុខភាពលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ
រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បាននិយាយថា កាលពីពេលថ្មីៗនេះ លោកបានជួបជាមួយអតីតមេដឹកនាំជាប់ឆ្នោតមីយ៉ាន់ម៉ាដែលត្រូវបណ្ដេញចេញពីតំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ហើយក៏បានបញ្ជាក់ពីបញ្ហាសុខភាពរបស់លោកស្រីផងដែរ ។

លោក Don Pramudwinai ដែលអញ្ជើញទៅជួបម្ចាស់ជ័យលាភីណូបែលសន្តិភាពនៅរដ្ឋធានីណៃពិដោរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យកន្លងទៅបានបញ្ជក់ថា លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានឃុំខ្លួនដោយយោធា ឥឡូវនេះគឺមានសុខភាពល្អជាធម្មតាទេ ។
អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះបាននិយាយទៀតថា នៅក្នុងជំនួបនោះលោកស្រី អ៊ុងសាន ស៊ូជី បាននិយាយគាំទ្រឲ្យមានកិច្ចសន្ទនា ហើយក៏បានសម្តែងការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់ក្នុងរដ្ឋប្រហារដែលបានកើតឡើងលើប្រជាជន និងសេដ្ឋកិច្ចមីយ៉ាន់ម៉ាក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះផងដែរ ។

គួរបញ្ជាក់ថា លោក Don Pramudwinai បានរាយការណ៍ពីដំណើរទស្សនកិច្ចនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលធ្វើឡើងនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ ហើយនេះក៏ជាលើកទីមួយផងដែរ ដែលមន្ត្រីការបរទេសថៃទទួលបានការបំពេញទស្សនកិច្ចជាមួយលោកស្រី អ៊ុងសាន ស៊ូជី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច