Connect with us

ព័ត៌មានអន្ដរជាតិ

Amazon ចាត់ទុក​ព្រឹត្តិការណ៍​ Prime Day ឆ្នាំនេះ គឺអស្ចារ្យបំផុត

បានផុស

នៅ

ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ ពោលចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ ព្រឹត្តិការណ៍ Amazon’s Prime Day Promotion របស់ក្រុមហ៊ុន Amazon លក់ផលិតផល​បានរហូតដល់ ៣៧៥ លានមុខនៅទូទាំងពិភពលោក ខណៈការបញ្ជាទិញទំនិញតាមអនឡាញនៅសហរដ្ឋអាមេរិកបានកើនឡើង ៦.១ ភាគរយ​ ស្មើ ១២.៧ ពាន់លានដុល្លារ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ Amazon ក៏ចាត់ទុកព្រឹត្តិការណ៍ Prime Day នៅឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ប្រវត្តិសាស្ត្រ​ក្រុមហ៊ុនផងដែរ ដោយសារតែអតិថិជននៅទូទាំងពិភពលោកបានបញ្ជាទិញទំនិញដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក្នុងរយៈពេល ២ ថ្ងៃ ហើយបានកើនឡើងពី ៣០០ លានមុខដែលបានលក់កាលពីឆ្នាំមុន ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបញ្ជាក់ថា ទំនិញដែលមានការពេញនិយមលក់ដាច់បំផុតនោះ​ គឺ​សម្ភារៈផ្ទះបាយ សម្លៀកបំពាក់ និងគ្រឿងសម្អាង ។

គួរបញ្ជាក់ថា Prime Day ជាព្រឹត្តិការណ៍​លក់ទំនិញ​បញ្ចុះតម្លៃដល់អតិថិជន ហើយវាក៏ជាព្រឹត្តិការណ៍ទាក់ទាញអតិថិជនថ្មីរបស់ក្រុមហ៊ុន Amazon ផងដែរ ខណៈព្រឹត្តិការណ៍នេះបានចាប់ផ្តើមដំបូង​នៅ​ក្នុងឆ្នាំ ២០១៥ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម