ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ នៅតែជានាយករដ្ឋមន្ត្រី ថៃ ក្រោយលោក ភីថា បរាជ័យបោះឆ្នោតនៅសភា
លោក ប្រាយុទ្ធ ចាន់អូចា នៅតែជានាយករដ្ឋមន្ត្រីថៃដដែល បន្ទាប់ពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា លីមចារើនរ៉ាត់ បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីរបស់ប្រទេសក្នុងជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ។

លោក ប្រាយុទ្ធ ដែលទើបតែប្រកាលចូលនិវត្តន៍ពីឆាកនយោបាយកាលពីពេលថ្មីៗនេះ នឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ដោយសារតែលោក ភីថា ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីមេដឹកនាំបក្សចលនាឆ្ពោះទៅមុខរូបនេះ រកបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះក្នុងការបោះឆ្នោតសភា ។
ទន្ទឹមនោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបាន លោក ភីថា ដែលជាបេក្ខជនតែម្នាក់គត់ក្នុងការបោះឆ្នោតជ្រើសរើសជាមេដឹកនាំប្រទេស ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងតិច ៣៧៥ រូប ខណៈមុនទទួលបានសំឡេង ៣២៤, គណបក្សចលនាឆ្ពោះទៅមុខក៏បានបង្កើតក្រុមចម្រុះជាមួយគណបក្សចំនួន ៧ ផ្សេងទៀតផងដែរ ប៉ុន្តែមានសំឡេងត្រឹមតែ ៣១២ ប៉ុណ្ណោះនៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០ រូប ។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំរួមនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ លោក ភីថា មានសំឡេងជំទាស់ចំនួន ១៨២ ខណៈសំឡេងអនុប្បវាទមានរហូតដល់ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ហើយអាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀតដើម្បីធ្វើការប្រកួតប្រជែងផងដែរ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ លោក ភីថា បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ថៃ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច