ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្តកូសូវ៉ូ ឈ្លោះគ្នា វាយតប់ពេញ សភា

ការវាយតប់គ្នា បានកើតឡើងនៅក្នុងសភាកូសូវ៉ូ ថែមទាំងមានការគប់ទឹកដាក់នាយករដ្ឋមន្ត្រីផងដែរ បន្ទាប់ពីការជជែកដេញដោលយ៉ាងក្តៅគគុករយៈពេល៣ថ្ងៃ ពាក់ព័ន្ធខ្សែអាត់សំឡេងដែលគេថតបាន រវាងសមាជិកបក្សកាន់អំណាច និងមន្ត្រីមកពីភាគខាងជើង។
គណបក្សប្រឆាំងកូសូវ៉ូបានចោទប្រកាន់ជាយូរមកហើយថា ដំណោះស្រាយរបស់នាយករដ្ឋមន្ត្រីជាតិនិយមលោក Albin Kurti លើបញ្ហាដ៏តានតឹងនៅភាគខាងជើង បានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តលោកខាងលិច គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ភាពចលាចលនៅភាគខាងជើង បានកើនឡើងកាន់តែខ្លាំងនាពេលថ្មីៗនេះ ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី ចូលកាន់តំណែងនៅភាគខាងជើងកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតខែមេសា ដែលប្រជាជនស៊ែប៊ី ធ្វើពហិការ។

កាលពីថ្ងៃព្រហស្បតិ៍ វីដេអូមួយពីខាងក្នុងសភាបានបង្ហាញពី តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូប ជះទឹកដាក់លោក Kurti និងឧបនាយករដ្ឋមន្ត្រីរបស់គាត់។ ក្រោយមក ការឈ្លោះប្រកែកគ្នា បានរីករាលដាលនៅពេលគណបក្សប្រឆាំង និងសមាជិកសភាចម្រុះផ្សេងទៀត នាំគ្នាចូលទៅជិតវេទិកាដែលរដ្ឋមន្ត្រីកំពុងអង្គុយ។
ប៉ុន្តែក្រោយមកលោក Kurti ត្រូវបានអង្គរក្សនាំចេញ ខណៈសមាជិកសភាមកពីភាគីទាំងសងខាង បានវាយប្រហារគ្នាទៅវិញទៅមក រហូតដល់ប៉ូលិសចូលធ្វើអន្តរាគមន៍។
ការជជែកដេញដោលគ្នានេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Nacionale បានចេញបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនារវាងប្រធានគណបក្សរបស់លោក Kurti គឺលោកស្រី Mimoza Kusari-Lila និងអតីតសមាជិកសភាស៊ែប៊ី Slavko Simic ខណៈសំឡេងនោះត្រូវបានថតកាលពីខែមិថុនាឆ្នាំមុនមកម្ល៉េះ ។
ក្នុងខ្សែអាត់សំឡេងនោះ លោកស្រី Kusari ត្រូវបានគេឮថា លោកស្រីធ្លាប់និយាយតាមទូរស័ព្ទជាមួយមន្ត្រីជនជាតិស៊ែប៊ីឈ្មោះ Milan Radojcic ដែលត្រូវដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញឧក្រិដ្ឋកម្មដែលបានរៀបចំនិងសកម្មភាពពុករលួយ ហើយលោក Radojcic នេះទៀតសោត ក៏ជាមនុស្សដែលអាជ្ញាធរកូសូវ៉ូ តាមចាប់ខ្លួនផងដែរ ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តំណាងរាស្រ្តហ្ស៊កដានី ផ្ទុះជម្លោះ វាយគ្នាផ្អើលសភា ពេលកំពុងប្រជុំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ