Connect with us

ព័ត៌មានអន្ដរជាតិ

បក្សលោក Pita ចង់កែប្រែច្បាប់ដើម្បីដកហូតអំណាចសមាជិកព្រឹទ្ធសភាមិន​ឲ្យបោះឆ្នោត​ជ្រើសរើសនាយករដ្ឋមន្ត្រី

បានផុស

នៅ

គណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat នៅរសៀលថ្ងៃសុក្រនេះ បានដាក់សេចក្ដីព្រាងវិសោធនកម្មមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញដើម្បីដកអំណាចសមាជិកព្រឹទ្ធសភាមិនឲ្យបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។

លោក Piyabut Saengkanokkul
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Piyabut Saengkanokkul សមាជិកដ៏សំខាន់មួយរូបរបស់គណបក្សចលនាឆ្ពោះទៅមុខបាននិយាយថា សមាជិកព្រឹទ្ធសភាដែលប្រឆាំងនឹងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក Pita នឹងមិនផ្លាស់ប្តូរចិត្តរបស់ពួកគេឡើយ ទោះបីជាសភាអង្គុយបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីប៉ុន្មានដងទៀតក៏ដោយ លុះត្រាតែមានសញ្ញាថ្មីដើម្បីបង្ខំពួកគេឲ្យផ្លាស់ប្តូរគំនិត ឬមានការតវ៉ាទ្រង់ទ្រាយធំដើម្បីដាក់សម្ពាធពួកគេ ។

ទន្ទឹមនោះ លោកក៏បានដាក់ការសង្ស័យដែរថា សមាជិកព្រឹទ្ធសភានឹងបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខសម្រេចដកបេក្ខភាពលោក Pita ដើម្បីអនុញ្ញាតឲ្យគណបក្សភឿថៃដឹកនាំរដ្ឋាភិបាលថ្មី ព្រោះសមាជិកព្រឹទ្ធសភាមិនចង់ឲ្យមានបក្សរបស់លោក Pita នៅក្នុងជួររដ្ឋាភិបាលឡើយ ។

ស្របពេលជាមួយគ្នានេះ លោក Piyabut បានលើកឡើងទៀតថា ប្រសិនបើការប៉ុនប៉ងណាមួយរបស់លោក Pita នៅតែបរាជ័យទៀតនោះ យ៉ាងហោចណាស់គណបក្សមួយនេះក៏បានបង្ហាញប្រជាជនពីការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ ជាពិសេសគឺការគោរពតាមការសម្រេចចិត្តរបស់អ្នកបោះឆ្នោតចំនួន ២៧ លាននាក់ ។

គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃក្នុងជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុប្បវាទ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ហើយអាច​នឹងមាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ទៀតដើម្បីធ្វើការប្រកួតប្រជែងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក ប្រាយុទ្ធ នៅតែជានាយករដ្ឋមន្ត្រី ថៃ ក្រោយលោក ភីថា បរាជ័យ​បោះឆ្នោតនៅសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទីutes មុន

មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករ ឈប់យកចំណីផ្លូវធ្វើជាកន្លែងអាជីវកម្ម

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម