Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក កំពុងរងទុក្ខខ្លាំង ព្រោះត្រូវជួបគ្រោះទឹកជំនន់ផង និងរលកកម្តៅផង

បានផុស

នៅ

សហរដ្ឋអាមេរិក បានចេញការព្រមានអំពីរលកកម្តៅខ្លាំងនៅទូទាំងរដ្ឋភាគនិរតី ទៅដល់រដ្ឋ Washington ខណៈសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្រមាន, រលកកម្តៅនឹងជះឥទ្ធិពលដល់ជនជាតិអាមេរិកយ៉ាងតិច៩៣លាននាក់ រាប់ចាប់ពីរដ្ឋ Florida, Texas ទៅដល់ California។

ស្របពេលជាមួយគ្នានោះ សេវាអាកាសធាតុជាតិ បាន​ព្រមាន​ថា រលក​កម្ដៅ​ខ្លាំង​នៅ​ខែកក្កដា​ អាច​នឹង​មាន​គ្រោះថ្នាក់បំផុត ដោយសីតុណ្ហភាព នឹងឡើងដល់៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយអាចឈានដល់ ៤៦អង្សាសេ នៅសប្តាហ៍ក្រោយ។

រលកកម្តៅនេះ កើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីភាគឦសានសហរដ្ឋអាមេរិក រងគ្រោះដោយសារភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ដែលអ្នកឧតុនិយមចាត់ទុកថា ជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ក្នុងរយៈពេល១០០០ឆ្នាំ”។

(រូបថត៖ Getty Image)

ពេលនោះ ទីភ្នាក់ងារអាកាសធាតុជាតិ និយាយថា ប្រជាជនអាមេរិកជាង ១៣ លាននាក់ ត្រូវរងគ្រោះ ហើយមានការព្រមានចាប់ពីរដ្ឋ New York នៅភាគខាងកើត រហូតដល់ទីក្រុង Boston និងរដ្ឋ Maine នៅភាគឦសាន។

ទីភ្នាក់ងារព្យាករណ៍ឯកជន AccuWeather ក៏បានប៉ាន់ប្រមាណពីការខូចខាត និងការខាតបង់សេដ្ឋកិច្ចជាបឋម ចន្លោះពី ៣ ពាន់លានទៅ ៥ ពាន់លានដុល្លារអាមេរិក ផងដែរ។

ដោយឡែក ជើងហោះហើរជាង ១,០០០ ទាំងទៅ និងមកអាកាសយានដ្ឋានទូទាំងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលតែម្តង ដោយសារភ្លៀងធ្លាក់ខ្លាំងពេក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំង ១ ពាន់ឆ្នាំម្តង ជន់លិចភាគឦសានសហរដ្ឋអាមេរិក មនុស្សជាង ១៣ លាននាក់ ត្រូវរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម