ព័ត៌មានអន្ដរជាតិ
បុរសឥណ្ឌា ដើរសុំទាន រហូតក្លាយជាមហាសេដ្ឋី មានទ្រពសម្បត្តិជិត ១លានដុល្លារ
បុរសឥណ្ឌាម្នាក់ បានចំណាយពេល១០ទៅ១២ម៉ោងក្នុងមួយថ្ងៃ ដើរសុំទានតាមដងផ្លូវក្នុងទីក្រុង Mumbai ហើយពេលនេះ គាត់បានក្លាយជាអ្នកសុំទាន ដែលមានជាងគេបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធ ៩១៣ ៧៧២ដុល្លារអាមេរិក។

លោក Bharat Jain គឺជាមនុស្សមិនបានទទួលការអប់រំ ដោយសារតែគ្រួសារក្រីក្រ ប៉ុន្តែពេលនេះ គាត់បានក្លាយជាមហាសេដ្ឋី ដោយសារតែប្រាក់ បានពីការសុំទានតាមផ្លូវ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត India Times, គាត់រកប្រាក់បានប្រហែល ២៤ទៅ៣០ដុល្លារ ក្នុងមួយថ្ងៃ និងរហូតដល់ ៧៣០ដុល្លារ ទៅ ៩១០ដុល្លារ ក្នុងមួយខែ។ ហើយតាមរយៈការសុំទានអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគាត់ក៏មានលុយ ដើម្បីទិញផ្ទះល្វែងតម្លៃ ១៤៦ ៤០០ដុល្លារ ព្រមទាំងហាងចំនួន២ ដែលជួលឲ្យគេមួយខែ ៣៦៦ដុល្លារផងដែរ។

លើសពីនោះ លោកនិងក្រុមគ្រួសារ ដែលមានគ្នា៥នាក់ ត្រូវបានគេនិយាយថា រស់នៅយ៉ាងសុខស្រួល ក្នុងផ្ទះដ៏ធំទូលាយផងដែរ។
ថ្វីបើមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាអាជីវកម្មក៏ដោយ ប៉ុន្តែលោក Bharat Jain នៅតែដើរសុំទាន ដោយមិនស្តាប់ការណែនាំរបស់គ្រួសារឲ្យគាត់បញ្ឈប់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ World of Buzz
ចុចអាន៖ ភ្ញាក់ផ្អើលមិនខាន ពេលដឹងចំណូលអ្នកសុំទាន នៅទីក្រុងឡុងដ៍

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក