ព័ត៌មានអន្ដរជាតិ
អ្នកគ្រូ ចិន ម្នាក់ត្រូវប្រហារជីវិត ដោយសារដាក់ថ្នាំបំពុលសិស្សសាលាមត្តេយ្យ ២៥ នាក់
អ្នកគ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅក្នុងប្រទេសចិនត្រូវបានកាត់ទោសប្រហារជីវិត ពីបទដាក់ថ្នាំពុលក្នុងបបរក្មេងៗចំនួន ២៥ នាក់ កាលពី ៤ ឆ្នាំមុន ។

អ្នកស្រី Wang Yun អាយុ ៣៩ ឆ្នាំ បានសម្រេចចិត្តបំពុលក្មេងៗនៅសាលាមត្តេយ្យ Mengmeng ក្នុងទីក្រុង Jiaozuo ដោយសារចង់សងសឹកជាមួយគ្រូដូចគ្នាពីបញ្ហាគ្រប់គ្រងកូនសិស្ស ។

អ្នកស្រី Wang ដាក់សូដ្យូមនីទ្រីតទៅក្នុងបបររបស់សិស្ស ដែលជាបបរអង្ករមានរសជាតិផ្អែម និងពេញនិយមខ្លាំងនៅចិន ។ គ្រានោះកុមារទាំងអស់ចាប់ផ្តើមក្អួតនិងសន្លប់ ហើយបញ្ជូនទៅមន្ទីរពេទ្យ Jiaozuo No.2 People ដើម្បីលាងក្រពះ និងសង្គ្រោះបន្ទាន់ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ តុលាការបាននាំអ្នកស្រី Wang ទៅកាន់កន្លែងប្រហារជីវិត និងអនុវត្តការកាត់ទោសប្រហារជីវិតតែម្ដង ។

គួរបន្ថែមថា នៅខែមករា ឆ្នាំ២០២០ កុមារម្នាក់ក្នុងចំណោម ២៥ នាក់បានចំណាយពេល ១០ ខែនៅក្នុងមន្ទីរពេទ្យ ហើយបាត់បង់ជីវិតដោយសារការខូចសរីរាង្គជាច្រើនបណ្តាលមកពីការពុលសូដ្យូមនីទ្រីតខាងលើ ។
ជាមួយគ្នានេះ គ្រូបង្រៀនដែលតុលាការពណ៌នាថា “គួរឲ្យស្អប់ខ្ពើមនិងកាចសាហាវ” ក៏ធ្លាប់បំពុលប្តីរបស់ខ្លួនក្នុងឆ្នាំ ២០១៧ ដែរ ដោយដាក់សូដ្យូមនីត្រាតនៅក្នុងពែងតែរបស់គាត់ដូចគ្នា ប៉ុន្តែលោកគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ចាក់សម្លាប់មនុស្ស ៦ នាក់ក្នុងសាលាមត្តេយ្យនៅភាគខាងត្បូង ចិន
ចុចអាន៖ ការស្លាប់ដោយសារថ្នាំបំពុល ៥ ករណី ប្រចាំប្រវត្តិសាស្ត្រពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត