Connect with us

ព័ត៌មានអន្ដរជាតិ

សាច់ញាតិជនរងគ្រោះដោយសារកូវីដ ចង់ជួបអ្នកជំនាញ WHO នៅទីក្រុង អ៊ូហាន ដើម្បីនិយាយការពិត

បានផុស

នៅ

សាច់ញាតិរបស់មនុស្សដែលបានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនកំពុងទាមទារជួបក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងធ្វើការស៊ើបអង្កេតដើមកំណើតនៃវីរុសនេះដោយនិយាយថា ពួកគេកំពុងត្រូវបានរដ្ឋាភិបាលចិនធ្វើមានការងឿងឆ្ងល់ ។

បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ ប្រទេសចិនបានយល់ព្រមលើដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ប៉ុន្តែមិនបានបញ្ជាក់ថា តើពួកគេនឹងត្រូវបានអនុញ្ញាតឲ្យប្រមូលភស្តុតាង ឬនិយាយជាមួយក្រុមគ្រួសារជនរងគ្រោះនោះទេដោយនិយាយថាមានតែក្រុមនេះទេដែលអាចផ្លាស់ប្តូរទស្សនៈជាមួយអ្នកវិទ្យាសាស្ត្រចិន ។

គួររម្លឹកថា ក្រុមប្រឹក្សា WHO បានមកដល់ទីក្រុង អ៊ូហាន កាលពីថ្ងៃទី ១៤ ខែមករា ហើយកំពុងធ្វើសន្និសីទតាមវីដេអូខនហ្វើរេនជាមួយសមភាគីចិនក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ២ សប្តាហ៍មុនពេលចាប់ផ្តើមការងារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhang Hai ដែលឪពុករបស់គាត់បានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ កាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីបានធ្វើដំណើរទៅទីក្រុង អ៊ូហាន ហើយបានឆ្លងមេរោគនេះបាននិយាយថា “ខ្ញុំសង្ឃឹមថាអ្នកជំនាញនឹងមិនក្លាយជាឧបករណ៍ដើម្បីនិយាយកុហកទៀតនោះទេ ។ យើងកំពុងស្វែងរកការពិតឥតឈប់ឈរ ។ នេះជាសកម្មភាពព្រហ្មទណ្ឌ ហើយខ្ញុំមិនចង់ឲ្យ WHO មកប្រទេសចិនដើម្បីបិទបាំងឧក្រិដ្ឋកម្មទាំងនេះទេ” ។

លោក Zhang ដែលមានដើមកំណើតមកពីទីក្រុង អ៊ូហាន ប៉ុន្តែឥឡូវនេះរស់នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងបានប្រមូលសាច់ញាតិរបស់ជនរងគ្រោះដោយវីរុសកូរ៉ូណានៅប្រទេសចិនដើម្បីទាមទារការទទួលខុសត្រូវពីមន្រ្តី ។

សាច់ញាតិបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីអាជ្ញាធរមិនឲ្យនិយាយការពិតចេញមក ។ យោងតាមបទសម្ភាសន៍ជាមួយលោក Zhang និងសាច់ញាតិផ្សេងទៀតក្រុមមន្រ្តីបានច្រានចោលបណ្តឹងនានា ហើយបានគំរាមកំហែងដល់សាច់ញាតិរបស់អ្នកដែលនិយាយទៅកាន់សារព័ត៌មានបរទេស ។

ទន្ទឹមនោះកាលពីខែមុនអ្នកកាសែតសញ្ជាតិចិនម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំពីបទរាយការណ៍អំពីអ្វីដែលកំពុងកើតឡើងនៅទីក្រុង អ៊ូហាន ។

អង្គការសុខភាពពិភពលោកបាននិយាយថាដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសចិនគឺជាបេសកកម្មវិទ្យាសាស្ត្រមួយដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសមិនមែនជាការខិតខំដើម្បីស្តីបន្ទោសនោះទេ ហើយថាកិច្ចសម្ភាសន៍ និងការពិនិត្យឲ្យបានស៊ីជម្រៅលើករណីឆ្លងដំបូងគឺរឿងចាំបាច់ ។

ដំបូងឡើយប្រទេសចិនបានច្រានចោលការទាមទារឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ បន្ទាប់ពីរដ្ឋបាល ត្រាំ បានស្តីបន្ទោសទីក្រុងប៉េកាំងចំពោះវីរុសនេះ ប៉ុន្តែបានបដិសេធចំពោះសម្ពាធពីពិភពលោកកាលពីខែឧសភាចំពោះការស៊ើបអង្កេតលើប្រភពដើមនៃវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ WHO ចេញសេចក្តីណែនាំថ្មីស្តីពីការព្យាបាលអ្នកជំងឺកូវីដ-១៩

ចុចអាន ៖ លោក ស៊ី ជីនពីង ព្រមានមេដឹកនាំពិភពលោកប្រឆាំងនឹង “សង្គ្រាមត្រជាក់ថ្មី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥៩ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម