ព័ត៌មានអន្ដរជាតិ
ប្រទេសវៀតណាមចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ ១៩ លើសត្វស្វា
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃសុក្រ ទី៣០ ខែតុលា ថា វ៉ាក់សាំងកូវីដ ១៩ របស់វៀតណាមត្រូវបានធ្វើតេស្តលើសត្វស្វាចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ។
លោក Vu Cong Long ប្រធានកសិដ្ឋានចិញ្ចឹមសត្វនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតវ៉ាក់សាំង និងជីវសាស្រ្ត (Polyvac) ស្ថិតក្រោមក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនផលិតវ៉ាក់សាំង និងជីវសាស្ត្រ Vabiotech នៅទីក្រុងហាណូយត្រូវបានគេធ្វើតេស្តលើសត្វស្វា ១២ ក្បាលនៅភាគខាងជើងខេត្ត Quang Ninh ។ លោកបានបន្ថែមថា ការសាកល្បងនេះត្រូវបានរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ ។
![](https://kampucheathmey.com/wp-content/uploads/2020/10/monkey.jpg)
លោក Long បាននិយាយថា សត្វស្វាដែលត្រូវបានធ្វើការសាកល្បងវ៉ាក់សាំងមានអាយុ ៣ ទៅ ៥ ឆ្នាំ ហើយមិនឆ្លងជំងឺឆ្លងដូចជាជំងឺ HIV (អេដស៍) ជាដើម ។ មុនពេលចាក់វ៉ាក់សាំងពួកគេពិនិត្យសីតុណ្ហភាព ឈាម និងសំណាកពីការតម្បាច្រមុះ និងបំពង់ ក និងត្រូវបានគេយកទៅរក្សាទុកក្នុងទ្រុង ។ លោកបានពន្យល់ថា បន្ទាប់មកសុខភាពរបស់ពួកគេនឹងត្រូវបានត្រួតពិនិត្យក្នុងអំឡុងពេល ៣ ខែទៀតមុនពេលសំណាកឈាមរបស់ពួកវាត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងហាណូយដើម្បីធ្វើតេស្ត ។
ចំណែកលោក Do Tuan Dat ប្រធានក្រុមហ៊ុន Vabiotech បាននិយាយថា ការធ្វើតេស្តលើសត្វស្វាគឺជាជំហានដំបូងនៃការសាកល្បងព្យាបាលជំងឺកូវីដ ១៩ ។ លោកបានកត់សម្គាល់ថា សត្វនឹងត្រូវចាក់វ៉ាក់សាំងចំនួន ២ ដងក្នុងមួយថ្ងៃៗមានចន្លោះពីគ្នា ១៨ ទៅ ២១ ថ្ងៃ ។ លោកបាននិយាយថា អ្នកជំនាញនឹងវាយតម្លៃការឆ្លើយតបភាពស៊ាំរបស់សត្វស្វាប្រហែលមួយខែ បន្ទាប់ពីការចាក់លើកទី ២ ។
![](https://kampucheathmey.com/wp-content/uploads/2020/10/monkey-2.jpg)
រីឯលោកស្រី Nguyen Thu Van ប្រធានក្រុមប្រឹក្សាប្រតិបត្តិសម្រាប់កម្មវិធីជាតិនៃផលិតផលវ៉ាក់សាំងសម្រាប់ការប្រើប្រាស់លើមនុស្សបាននិយាយថា ការសាកល្បងវ៉ាក់សាំងជំងឺកូវីដ ១៩ លើសត្វស្វាគ្រាន់តែជាជំហានមួយនៅក្នុងការស្រាវជ្រាវទាំងមូលសម្រាប់វ៉ាក់សាំងកូវីដ ១៩ ប៉ុណ្ណោះ ។ លោកស្រីបានបន្ថែមថា មានសត្វជាច្រើនប្រភេទដែលអាចប្រើបានសម្រាប់ការសាកល្បងនេះរួមទាំងសត្វកណ្តុរ និងទន្សាយផងដែរ ។
លទ្ធផលនៃការសាកល្បងទាំងនេះនឹងត្រូវបង្ហាញនៅចំពោះមុខក្រុមប្រឹក្សាសុជីវធម៌របស់ក្រសួងសុខាភិបាលក្នុងរយៈពេល ៤ ខែទៀត ប្រសិនបើការពិសោធបង្ហាញថា វ៉ាក់សាំងពិតជាផលិតភាពស៊ាំ និងផ្តល់ការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ ១៩ ។
![](https://kampucheathmey.com/wp-content/uploads/2020/10/monkey-1.jpg)
បច្ចុប្បន្ននេះប្រទេសវៀតណាមមានស្ថាប័នស្រាវជ្រាវចំនួន ៤ ដែលកំពុងធ្វើការលើវ៉ាក់សាំងជំងឺកូវីដ ១៩ រួមមានក្រុមហ៊ុន Vabiotech ក្រុមហ៊ុន Polyvac វិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (Ivac) និងក្រុមហ៊ុនជីវវេជ្ជសាស្ត្រឱសថ Nanogen ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,១៧៧ ករណី និងមានអ្នកស្លាប់ ៣៥ នាក់ ហើយភាគច្រើនជាមនុស្សវ័យចាស់ដែលមានជំងឺដូចជាទឹកនោមផ្អែម ឬខ្សោយតំរងនោមជាដើម ៕
![](https://kampucheathmey.com/wp-content/uploads/2020/10/monkey-3.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ (Update) ៖ អ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ៤០ នាក់
ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍