ព័ត៌មានអន្ដរជាតិ
លោក ភីថា នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការបោះឆ្នោតសភា
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា លីមចារើនរ៉ាត់ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការបោះបង់តំណែងនាយករដ្ឋមន្ត្រី ហើយអនុញ្ញាតឲ្យគណបក្សភឿថៃ ក្នុងចំណោមគណបក្សចម្រុះទាំង ៨ ដឹកនាំបង្កើតរដ្ឋាភិបាលបន្ទាប់ ។

លោក ភីថា បានលើកឡើងថា លោកនឹងដើរចេញពីតំណែងមួយនេះ ប្រសិនបើលោកនៅតែបរាជ័យក្នុងការបោះឆ្នោតសភាជុំទី២ ដើម្បីជ្រើសរើសលោកជានាយករដ្ឋមន្ត្រី ឬធ្វើវិសោធនកម្មមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកហូតអំណាចសមាជិកព្រឹទ្ធសភា ហើយលោកថែមទាំងជំរុញឲ្យប្រជាជនទូទាំងប្រទេសថៃ ចូលរួមជាមួយលោកក្នុងយុទ្ធនាការដើម្បីយកឈ្នះលើបេះដូង និងចិត្តគំនិតរបស់សមាជិកព្រឹទ្ធសភាផងដែរ ។
លោក ភីថា បញ្ជាក់ថា “យើងមិនមានឱកាសច្រើនទៀតនោះទេ ប្រសិនបើយើងមិនអាចធ្វើឲ្យសមាជិកព្រឹទ្ធសភា ផ្លាស់ប្តូរចិត្តមកនៅជាមួយយើង” ខណៈលោកបានជំរុញឲ្យសារធារណជន ផ្ញើសារទៅកាន់សមាជិកព្រឹទ្ធសភាទាំងអស់តាមគ្រប់មធ្យោបាយដែលនឹកស្មានមិនដល់ ឲ្យគោរពតាមម្ចាស់ឆ្នោតទាំង ២៧ លាននាក់ ។

លោក ភីថា បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃក្នុងជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រី ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ហើយអាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀតដើម្បីធ្វើការប្រកួតប្រជែងផងដែរ ៕
ទោះជាយ៉ាងនេះក្តី ប្រធានគណបក្សចលនាឆ្ពោះទៅមុខរូបនេះនិយាយថា លោកនឹងមិនចុះចាញ់ឡើយ ហើយបើពឹងតែគណបក្សរបស់លោកតែម្នាក់ឯងនោះ នឹងមិនអាចយកឈ្នះលើទឹកចិត្ត និងគំនិតរបស់សមាជិកព្រឹទ្ធសភានោះទេ លុះត្រាតែមានការគាំទ្រពីប្រជាជនថៃទាំងអស់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម