ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់ និងការរអិលបាក់ដី សម្លាប់មនុស្ស ២៦ នាក់នៅ កូរ៉េខាងត្បូង
ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដីជាច្រើនថ្ងៃនៅក្នុងតំបន់ធំៗនៃប្រទេសកូរ៉េខាងត្បូង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់បាត់បង់ជីវិត ។

ជំនន់ទឹកភ្លៀងបានវាយប្រហារតំបន់ធំៗជាច្រើន ចាប់ពីភាគខាងលិចខេត្ត South Chungcheong ទៅដល់ភាគខាងកើតខេត្ត North Gyeongsang ដែលកើតមានឡើងតាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ខណៈរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងក៏នឹងកើតមានជាច្រើនថ្ងៃបន្ថែមទៀតផងដែរ ។
ទន្ទឹមនោះ ទីស្នាក់ការកណ្តាលនៃវិធានការទប់ទល់គ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយដែរថា ជនរងគ្រោះភាគច្រើនបានស្លាប់ក្នុងការរអិលបាក់ដី ឬបន្ទាប់ពីត្រូវបានទឹកហូរចូលទៅក្នុងទន្លេ ខណៈគិតត្រឹមម៉ោង ១១ យប់ថ្ងៃសៅរ៍ ក៏មានអ្នកបាត់ខ្លួនសរុប ១០ នាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រធានទីស្នាក់ការលោក Yoon Suk-yeol ក៏បានចេញបញ្ជាឲ្យលោកនាយករដ្ឋមន្ត្រី Han Duck-soo ខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីការពារគ្រោះមហន្តរាយមួយនេះ ដោយសារតែទឹកហូរខ្លាំង និងការបាក់ដីនៅតែជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច