ព័ត៌មានអន្ដរជាតិ
ត្រាំ ពន្លះ បៃដិន ទៀតហើយ តែលើកនេះរឿងកេនទ័ពបម្រុង អាមេរិក ទៅដាក់នៅអឺរ៉ុប
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានរិះគន់បទបញ្ជាប្រតិបត្តិរបស់លោក ចូ បៃដិន ដែលកំពុងកាន់អំណាច ស្តីពីការកេនទ័ពបម្រុងសម្រាប់ដាក់ពង្រាយនៅអឺរ៉ុប ។

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តរបស់លោក បៃដិន ក្នុងការកេនកងកម្លាំងបម្រុងសម្រាប់ការដាក់ពង្រាយនៅអឺរ៉ុប បង្ហាញឲ្យឃើញពីការកើនឡើងនៃគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសកំពុងធ្វើឲ្យយោធាសហរដ្ឋអាមេរិកឈានដល់គ្រោះមហន្តរាយ” ។
ដោយឡែកពាក់ព័ន្ធនឹងការផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនកាលពីពេលថ្មីៗនេះវិញ, លោក ត្រាំ បានអះអាងថា ទុនបម្រុងបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកកាន់តែខើចៗទៅហើយ ហើយវាក៏ជាគោលនយោបាយមហន្តរាយរបស់លោក បៃដិន នៅអឺរ៉ុបផងដែរ ស្របដែលព្រំដែនរបស់ខ្លួនវិញ នឹងកាន់តែមានភាពងាយរងគ្រោះ ។

លោក ត្រាំ បញ្ជាក់ទៀតថា “រឿងចុងក្រោយដែលរដ្ឋបាលអសមត្ថភាពរបស់លោក បៃដិន កំពុងតែធ្វើ គឺជំរុញឲ្យយើងឆ្ពោះទៅរក ‘សង្រ្គាមលោកលើកទីបី’ ដោយសារតែប្រធានាធិបតីរូបនេះ បានប្រកាសនឹងបន្តបញ្ជូនទ្រព្យសម្បត្តិ និងសព្វាវុធរបស់អាមេរិក ដើម្បីបញ្ឆេះសង្រ្គាមមិនចេះចប់នៅអ៊ុយក្រែន ឲ្យតែរដ្ឋាភិបាលទីក្រុងកៀវត្រូវការ” ។
ជាចុងក្រោយអតីតប្រធានាធិបតីអាមេរិករូបនេះបានរំឭកឡើងវិញថា លោកអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយប្រើរយៈពេលតែ ២៤ ម៉ោង ប្រសិនបើលោកក្លាយជាប្រធានាធិបតី ហើយលោកថែមទាំងបានសង្កត់ធ្ងន់ថា “គ្មានឪពុកម្តាយអាមេរិកណាម្នាក់ចង់បញ្ជូនកូនរបស់ពួកគេទៅស្លាប់នៅអឺរ៉ុបខាងកើតនោះទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ