ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន OceanGate លុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ក្រោយសោកនាដកម្មផ្ទុះយាន Titan
ក្រុមហ៊ុន OceanGate ជាក្រុមហ៊ុនដំណើការយានជ្រមុជទឹក Titan ដែលទើបតែបង្កសោកនាដកម្មដ៏រន្ធត់ផ្ទុះស្លាប់មនុស្សចំនួន ៥ នាក់កាលពីខែមុននោះ បានលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ខ្លួន រួមទាំងទំព័រ Twitter, Facebook និង Instagram ផងដែរ ។

គេហទំព័ររបស់ក្រុមហ៊ុនចុះទៅមើលខ្មោចកប៉ាល់ទីតានិកនៅបាតសមុទ្ររបស់សហរដ្ឋអាមេរិកមួយនេះបាននិយាយថា “ក្រៅតែពីការប្រកាសលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរួចហើយ, ក្រុមហ៊ុន OceanGate ក៏បានផ្អាកប្រតិបត្តិការដំណើរកម្សាន្ត និងពាណិជ្ជកម្មទាំងអស់ផងដែរ” ។
គួររំឭកថា កាលពីខែមុន យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលផ្ទុកអ្នកដំណើរចំនួន ៥ នាក់បានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ Polar Prince រយៈពេលជាង ១ ម៉ោង ក្រោយពេលចុះទៅបាតសមុទ្រដើម្បីធ្វើដំណើរទៅមើលខ្មោចកប៉ាល់ទីតានិកក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ។

ចំណែកមនុស្ស ៥ នាក់ដែលជិះនៅក្នុងយាន Titan រួមមាននាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, អ្នកជំនួញចក្រភពអង់គ្លេស Hamish Harding, អ្នកជំនាញផ្នែកសមុទ្របារាំងលោក Paul-Henri Nergeolet និងអនុប្រធានសាជីវកម្ម Engro របស់ប្រទេសប៉ាគីស្ថានលោក Shahzada Dawood ជាមួយកូនប្រុសអាយុ ១៩ ឆ្នាំឈ្មោះ Suleman ។
ប៉ុន្តែទោះជាយ៉ាងណា ក្រោយមកក្នុងខែមិថុនា ឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថា កម្ទេចកម្ទីដែលបានរកឃើញនៅបាតសមុទ្រ ក្បែរខ្មោចកប៉ាល់ទីតានិក គឺជាបំណែកនៃយានជ្រមុជទឹក Titan ខណៈមនុស្ស ៥ នៅក្នុងយាននោះគឺត្រូវបានគេសន្មត់ថាស្លាប់ទាំងអស់ ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ