ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់បានជនសង្ស័យបន្ថែមទៀតក្នុងការវាយប្រហារប្រដាប់អាវុធនៅខេត្តជាប់ កម្ពុជា
វៀតណាមបន្តចាប់បានជនសង្ស័យចំនួន ៣ នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅសាលាឃុំចំនួន ២ ក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា ។

ជនសង្ស័យទាំង ៣ នាក់នោះមានឈ្មោះ Nay Yen អាយុ ៥៣ ឆ្នាំ, Nay Tam អាយុ ៤៩ ឆ្នាំ និង Y Ju Nie អាយុ ៥៥ ឆ្នាំ ត្រូវប៉ូលិសខេត្ត Dak Lak ចាប់ខ្លួនបាននៅថ្ងៃសៅរ៍នេះនៅចម្ងាយ ១០០ គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
គួររំឭកឡើងវិញថា កាលពីថ្ងៃទី១១ ខែមិថុនា ក្រុមប្រដាប់អាវុធចំនួន ២ បានបើកការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu ក្នុងខេត្ត Dak Lak ដោយបានសម្លាប់មន្ត្រី ប៉ូលិស និងជនស៊ីវិលចំនួន ៩ នាក់ ខណៈរហូតមកដល់ពេលនេះ ជនសង្ស័យប្រមាណ ៩០ នាក់ហើយត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ ។

យោងតាមប្រភពផ្លូវការបានឲ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺជាសមាជិកនៃអង្គការភេរវកម្មមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានទទួលការណែនាំឲ្យចូលមកប្រទេសវៀតណាម និងរៀបចំផែនការវាយប្រហារ ។
ទន្ទឹមនោះ បន្ទាប់ពីការវាយប្រហារនេះហើយ ប៉ូលិសក៏បានរឹបអូសអាវុធជាច្រើនរួមមាន កាំភ្លើង ២៣ ដើម, គ្រាប់បែកដៃ ២ គ្រាប់, គ្រាប់កាំភ្លើង ១,២០០ គ្រាប់, ឧបករណ៍បំផ្ទុះ ១៥ គ្រឿង, កាំបិត ៣០ ដើម និងសម្ភារផ្ទុះ ១.២ គីឡូក្រាម ខណៈអាជ្ញាធរក៏កំពុងស្វែងរកការចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់បន្ថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ លោក ភីថា នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការ បោះឆ្នោតសភា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ