ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានសងសឹកចាស់ដៃ បើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោម
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅលើសមរភូមិមែននោះ ទីក្រុងមូស្គូសូមរក្សាសិទ្ធិក្នុងការសងសឹក។

លោក ពូទីន បានព្រមានបែបនេះកាលពីថ្ងៃអាទិត្យទី១៦ខែកក្កដា ខណៈពេលថ្លែងទៅកាន់អ្នកកាសែត Pavel Zarubin ពាក់ព័ន្ធការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង១០០ ដោយសារហានិភ័យ ដល់ជនស៊ីវិល។
លោកពូទីននិយាយថា “មួយរយៈមុន រដ្ឋបាលអាមេរិកខ្លួនឯង បានផ្តល់ការវាយតម្លៃលើគ្រាប់បែកទាំងនេះតាមរយៈមាត់បុគ្គលិករបស់ខ្លួន ដោយហៅការប្រើប្រាស់គ្រាប់បែកទាំងនេះ ថាជាឧក្រិដ្ឋកម្ម។ ដូច្នេះខ្ញុំគិតថា អាមេរិក កំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម”។

ជាក់ស្តែង ប្រធានាធិបតីរុស្ស៊ី បានសំដៅទៅលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយអតីតអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជម្លោះអ៊ុយក្រែនផ្ទុះឡើង ដែលពេលនោះលោកស្រីនិយាយថា ការប្រើប្រាស់អាវុធដ៏ចម្រូងចម្រាសបែបនេះ អាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។
មេដឹកនាំរុស្ស៊ីលើកឡើងថា សហរដ្ឋអាមេរិក បានអនុវត្តវិធានការនេះ ដោយសារពួកគេខ្វះគ្រាប់។ ការប្រើប្រាស់គ្រាប់ផ្លោងរបស់អ៊ុយក្រែន គឺលើសពីឃ្លាំងស្តុកបច្ចុប្បន្ន របស់ប្រទេសលោកខាងលិច ឆ្ងាយណាស់។
គួរបញ្ជាក់ជាថ្មី ទីក្រុងវ៉ាស៊ីនតោន បានប្រកាសអំពីការសម្រេចចិត្តបញ្ជូនគ្រាប់បែកចង្កោម ទៅកាន់ទីក្រុងកៀវកាលពីដើមខែកក្កដា ហើយថ្មីៗនេះ មន្ត្រីអាមេរិកបញ្ជាក់ថា គ្រាប់បែកដ៏ចម្រូងចម្រាស បានមកដល់ដៃអ៊ុយក្រែនរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ