Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ដាក់ចេញផែនការ នាំសន្តិភាព ឲ្យ រុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលត្រឹម ២៤ម៉ោង

បានផុស

នៅ

បន្ទាប់ពីអះអាងម្តងហើយម្តងទៀតថា ខ្លួនអាចបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានក្នុងរយៈពេលត្រឹម ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីនៅឆ្នាំ ២០២៤ នោះ អតីតអគ្គមេបញ្ជាការ ដូណាល់ ត្រាំ ក៏បានដាក់ចេញផែនការដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាពផងដែរ ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ដែលបច្ចុប្បន្នជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ បានអះអាងថា គាត់មានឥទ្ធិពលគ្រប់គ្រាន់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដើម្បីបញ្ឈប់ការបង្ហូរឈាម។ លោកនិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍របស់ Fox News ថា ជាមួយនឹងការជំរុញដ៏ត្រឹមត្រូវពីសេតវិមាន មេដឹកនាំទាំងពីរនឹងមិនឃើញចំណុចបានការណាមួយ ដើម្បីបន្តជម្លោះនោះទេ។

លោក ត្រាំ ប្រាប់ពិធីការិនី Maria Bartiromo របស់ទូរទស្សន៍ Fox ថា “ខ្ញុំស្គាល់លោក ហ្សេលេនស្គី និង ពូទីន ច្បាស់ណាស់ ហើយ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជាមួយអ្នកទាំង​ពីរ។ ខ្ញុំ​នឹង​ប្រាប់លោក ហ្សេលេនស្គី ថា អ្នក​ត្រូវ​តែ​ធ្វើ​កិច្ច​ព្រម​ព្រៀង។ ខ្ញុំនឹងប្រាប់លោក ពូទីន ថា ប្រសិនបើអ្នកមិនធ្វើកិច្ចព្រមព្រៀងទេ យើងនឹងផ្តល់ជម្រើសឲ្យលោក ហ្សេលេនស្គី ច្រើនជាងអ្វីដែលយើងធ្លាប់មាន ហើយខ្ញុំ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​នេះ​ក្នុងពេលត្រឹម​មួយ​ថ្ងៃប៉ុណ្ណោះ”។

លើសពីនេះ លោក ត្រាំ បន្តអះអាងថា អ្នកស្នងតំណែងគាត់គឺលោកប្រធានាធិបតី ចូ បៃដិន កំពុងទទួលការមាក់ងាយពីសំណាក់មេដឹកនាំពិភពលោកនានា ដូចជាលោក ពូទីន ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីបារាំងលោក អេម៉ាញូអេល ម៉ាក្រុង ជាដើម ។

ជាថ្មីម្តងទៀត អតីត​ប្រធានាធិបតី​រូប​នេះ​បាន​អះអាង​ថា ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន​នឹង​មិន​កើត​ឡើង​ឡើយ ​ប្រសិន​បើ​លោក​នៅ​កាន់​តំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដូណាល់ ត្រាំ ពន្លះ ចូ បៃដិន ចាស់ដៃ រឿងបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម