Connect with us

ព័ត៌មានអន្ដរជាតិ

Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម

បានផុស

នៅ

Twitter នៅតែបន្តបាត់បង់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសារតែពាណិជ្ជកម្មធំៗ បាននាំគ្នាចាកចេញ ចាប់តាំងពីមហាសេដ្ឋី Elon Musk បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Elon Musk បានបង្ហោះសារកាលពីថ្ងៃអាទិត្យថា Twitter នៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន ដោយសារតែប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ខណៈវាក៏បូករួមទាំងបន្ទុកបំណុលដ៏ច្រើនផងដែរ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែឈានដល់លំហូរសាច់ប្រាក់វិជ្ជមានវិញ ។

ទន្ទឹមនោះ បញ្ហានេះក៏កើតឡើង ស្របពេលដែលមហាសេដ្ឋី Elon Musk កាលពីខែឧសភាបានជួលអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មមកពី NBC Universal ធ្វើជា CEO ថ្មីរបស់ Twitter ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​ទំនង​ជា​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ ។

បន្ថែមពីនេះ​ Twitter ក៏បានប្រកាសផងដែរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងបើកឲ្យអ្នកប្រើប្រាស់​អាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចគ្នាទៅនឹងបណ្តាញសង្គម Facebook ។ ទោះយ៉ាងណា បញ្ហានេះ គឺគ្រាន់ជាការប្រកួតប្រជែងថ្មីជាមួយកម្មវិធី Threads របស់ក្រុមហ៊ុន Meta ប៉ុណ្ណោះ ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម