ព័ត៌មានអន្ដរជាតិ
បក្សលោក Pita នៅតែចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីម្ចាស់ឆ្នោត
សមាជិកសភារបស់គណបក្សចលនាឆ្ពោះទៅមុខលោក Wiroj Lakkhanaadisorn បានបញ្ជាក់ថា បក្សចលនាឆ្ពោះទៅមុខដែលដឹកនាំដោយលោក Pita Limjaroensuk នឹងនៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដោយសារតែគណបក្សរបស់ពួកគេបានសន្យានឹងធ្វើដូច្នេះ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ។
លោក Wiroj បានសរសេរនៅលើបណ្តាញសង្គមថា “គណបក្សរបស់លោកនឹងរក្សាការសន្យាដែលធ្លាប់បានធ្វើចំពោះប្រជាជន បើមិនដូច្នេះទេ ម្ចាស់ឆ្នោតនឹងលែងគាំទ្រពួកគេទៀតហើយ ហើយប្រសិនបើយើងបំពានការសន្យាណាមួយ ដើម្បីឡើងកាន់អំណាចនោះ ប្រជាពលរដ្ឋដែលធ្លាប់នៅខាងយើង នឹងលែងទុកចិត្ត ក៏ដូចជាបោះបង់ចោលការគាំទ្រ ជាពិសេសម្ចាស់ឆ្នោតថែមទាំងជេរយើងថែមទៀតផង” ។
លោក Wiroj បានសន្យាថា ការធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ នឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ ហើយគ្រប់ភាគីពាក់ព័ន្ធនឹងមានការលើកឡើងជាមតិយោបល់របស់ពួកគេផងដែរ ជាពិសេសបក្សចលនាឆ្ពោះទៅមុខ នឹងធ្វើវិសោធនកម្មនេះស្របតាមច្បាប់របស់សភា ប៉ុន្តែទោះជាយ៉ាងណា វាក៏ត្រូវការពេលវេលាផងដែរ ។
លោក Pita បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃក្នុងជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលបានសំឡេងត្រឹមតែ ៣២៤ ប៉ុណ្ណោះ ពោលមិនគ្រប់សំឡេង ៣៧៦ ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ប៉ុន្តែទោះជាយ៉ាងណា សភានឹងរៀបចំការបោះឆ្នោតជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ ហើយអាចនឹងមានបេក្ខជននាយករដ្ឋមន្ត្រីមួយរូបទៀតដើម្បីធ្វើការប្រកួតប្រជែងផងដែរ ។
ទោះជាយ៉ាងនេះក្តី ប្រធានគណបក្សចលនាឆ្ពោះទៅមុខរូបនេះនិយាយថា លោកនឹងមិនចុះចាញ់ឡើយ ហើយបើពឹងតែគណបក្សរបស់លោកតែម្នាក់ឯងនោះ នឹងមិនអាចយកឈ្នះលើទឹកចិត្ត និងគំនិតរបស់សមាជិកព្រឹទ្ធសភានោះទេ លុះត្រាតែមានការគាំទ្រពីប្រជាជនថៃទាំងអស់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Pita នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការ បោះឆ្នោតសភា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ