ព័ត៌មានអន្ដរជាតិ
មេប៉ូលិសវិមានកាពីតូលចេញមុខសុំទោសចំពោះការបរាជ័យទប់ស្កាត់កុបកម្មថ្ងៃ ៦ មករា
ប្រធានបណ្តោះអាសន្ននៃកងកម្លាំងប៉ូលិសកាពីតូលសហរដ្ឋអាមេរិកបានសុំអភ័យទោសចំពោះការបរាជ័យទប់ស្កាត់ការវាយប្រហារដ៏សាហាវនៅដើមខែនេះទៅលើអគារមួយនេះដោយអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump ។
នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភាកាលពីថ្ងៃអង្គារលោកស្រី Yogananda Pittman បាននិយាយថា “ប៉ូលិសកាពីតូលមិនបានបំពេញតាមស្តង់ដារខ្ពស់របស់ខ្លួនក៏ដូចជារបស់អ្នកដទៃផងដែរ” ។

គួររម្លឹកថា ក្រុមអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានកាពីតូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ៦ ខែមករា ខណៈដែលសភាបានជួបប្រជុំដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ។
ទន្ទឹមនោះមនុស្ស ៥ នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះដែលនាំឲ្យមានការថ្កោលទោសទ្រង់ទ្រាយធំ និងបានចោទជាសំណួរដ៏ធ្ងន់ធ្ងរក្នុងចំណោមអ្នកដទៃទៀតអំពីថាតើក្រុមបាតុករអាចចូលក្នុងអាសនៈសភានីតិប្បញ្ញត្តិអាមេរិកយ៉ាងដូចម្តេច ។

នៅក្នុងសក្ខីកម្មនេះ លោកស្រី Pittman បានចុះបញ្ជីកំហុសរបស់ប៉ូលីសជាច្រើនរាប់បញ្ចូលទាំងមិនមានកម្លាំងគ្រប់គ្រាន់ ហើយមិនធ្វើតាមបទបញ្ជាដែលលោកស្រីបានចេញ អំឡុងការឡោមព័ទ្ធ និងមិនមានផែនការទំនាក់ទំនងគ្រប់គ្រាន់សម្រាប់វិបត្តិនេះ ។
លោកស្រី Pittman បានថ្លែងនៅក្នុងសុន្ទរកថាដែលបានរៀបចំដោយលោកស្រីថា “យើងដឹងថា ក្រុមជីវពល និងអង្គការកំពូលៗនឹងចូលរួម ។ យើងក៏ដឹងដែរថាអ្នកចូលរួមខ្លះមានបំណងនាំយកកាំភ្លើង និងអាវុធផ្សេងទៀតមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ យើងដឹងថាមានសក្តានុពលខ្លាំងសម្រាប់អំពើហិង្សា ហើយសភាគឺជាគោលដៅ” ។

ការទទួលយករបស់លោកស្រីធ្វើឡើងនៅពេលដែលភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកស៊ើបអង្កេតការគំរាមកំហែងមួយចំនួនដែលផ្ដោតគោលដៅទៅលើសមាជិកសភា និងនៅពេលដែលការចោទប្រកាន់លើកទីពីររបស់លោក Trump កំពុងតែដំណើរការ ។
សភាអាមេរិកកាលពីថ្ងៃទី ១៣ ខែមករាបានចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ពីបទ “ញុះញង់ឲ្យមានការបះបោរ” ទាក់ទងនឹងកុបកម្មវិមានកាពីតូលដែលធ្វើឲ្យលោក Trump ក្លាយជាប្រធានាធិបតីតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានចោទប្រកាន់ពីរដងក្នុងការកាន់តំណែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ Biden និយាយអ្វីខ្លះជាមួយ Putin ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងចាប់តាំងពីឡើងកាន់អំណាច?
ចុចអាន ៖ លោក Antony Blinken ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា