Connect with us

ព័ត៌មានអន្ដរជាតិ

Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់បោកបក់មក វៀតណាម នៅឆ្នាំនេះ

បានផុស

នៅ

បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមវៀតណាមបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះទីហ្វុង Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់ដែលបោកបក់ចូលមកសមុទ្រវៀតណាមខាងកើតក្នុងឆ្នាំនេះ ជាពិសេសវានឹងមានកម្លាំងខ្យល់បក់ពី ១០៣ ទៅ ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ព្យុះទីហ្វុង Talim កំពុងស្ថិតនៅចម្ងាយប្រហែល ៥៣០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃឧបទ្វីប Leizhou របស់ប្រទេសចិន ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ៦២ ទៅ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងទៀតថា នៅពេលមកដល់វៀតណាម ព្យុះនេះក៏អាចផ្លាស់ទីឆ្ពោះទៅភាគខាងលិច និងភាគពាយព្យផងដែរក្នុងល្បឿន ១០ ទៅ ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបក់កាន់តែខ្លាំងឡើងក្នុងរយៈពេល ២៤ ទៅ ៣៨ ម៉ោងបន្ទាប់ ។

ចំណែកគិតត្រឹមម៉ោង ៤ រសៀលថ្ងៃចន្ទនេះវិញ ព្យុះទីហ្វុង Talim ត្រូវបានគេព្យាករណ៍ថានឹងស្ថិតនៅចម្ងាយប្រហែល ១៩០ គីឡូម៉ែត្រភាគខាងកើតនៃឧបទ្វីប Leizhou បន្ទាប់មកចូលទៅក្នុងឈូងសមុទ្រ Tonkin មុនពេលចុះខ្សោយកម្លាំងបន្តិចម្តងៗក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ ។

គួរបញ្ជាក់ថា ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Talim, តំបន់នៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើតអាចជួបប្រទះនឹងខ្យល់បក់ខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ ជាពិសេសនៅសមុទ្រនឹងមានរលកកម្ពស់ចាប់ពី ៤ ទៅ ៦ ម៉ែត្រឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ចាប់បានជនសង្ស័យបន្ថែមទៀតក្នុងការវាយ ប្រហារប្រដាប់អាវុធនៅខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម