ព័ត៌មានអន្ដរជាតិ
បុរស អូស្ត្រាលី ម្នាក់អណ្ដែតលើសមុទ្រប៉ាស៊ីហ្វិក ជាមួយឆ្កែ ជាង ៣ ខែ តែមិនស្លាប់
ទីបំផុតបុរសជនជាតិអូស្ត្រាលីម្នាក់ និងឆ្កែរបស់គាត់ ត្រូវបានគេសង្គ្រោះ បន្ទាប់ពីអណ្ដែតលើសមុទ្រក្នុងរយៈពេលជាង ៣ ខែ ។

កាលពីដើមខែមេសា លោក Tim Shaddock បានជិះទូកពីប្រទេសម៉ិកស៊ិកទៅតំបន់ប៉ូលីណេស៊ីបារាំងជាមួយឆ្កែចិញ្ចឹមបស់គាត់ Bella ។ នៅតាមផ្លូវទឹកលោក Tim បានជួបព្យុះដ៏ធំមួយ បណ្ដាលឲ្យខូចឧបករណ៍ទំនាក់ទំនង និងអណ្ដែតតែលតោលលើសមុទ្រប៉ាស៊ីហ្វិក តែ ២ នាក់ជាមួយឆ្កែរបស់គាត់ ។

លោក Tim បានឲ្យដឹងថា គាត់រស់រានមានជីវិតដោយសារផឹកទឹកភ្លៀង និងបរិភោគត្រីធូណាឆៅជាច្រើនខែ ហើយគាត់ចាប់ត្រីបានដោយប្រើប្រាស់ឧបករណ៍នេសាទដែលគាត់យកមកតាមខ្លួន ពេលមានព្យុះ ។

ចំណែកឯការជួយសង្គ្រោះវិញ ទើបតែមានឧទ្ធម្ភាគចក្រ ១ គ្រឿងមកជួយក្នុងសប្ដាហ៍នេះប៉ុណ្ណោះ ។ ក្រុមជួយសង្គ្រោះរកឃើញថា Tim ដុះពុកមាត់យ៉ាងស្រមោម ព្រោះរងគ្រោះដល់ទៅជាង ៣ ខែ ប៉ុន្តែលោកមានសុខភាពល្អធម្មតាទេ ។ គ្រូពេទ្យនិយាយថា បុរសអូស្ត្រាលីខាងលើមិនមានជំងឺ ឬរបួសអ្វីធំដុំនោះទេ ហើយនឹងចាប់ផ្ដើមជាសះស្បើយដោយការទទួលទានអាហារតិចៗសិន ។

បច្ចុប្បន្នលោក Tim កំពុងធ្វើដំណើរត្រឡប់ទៅដីគោកវិញ ខណៈដែលគាត់ត្រូវបានគេរំពឹងថា នឹងទទួលការព្យាបាលបន្ថែមទៀតក្នុងប្រទេសម៉ិកស៊ិក ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ
ចុចអាន៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ