Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព អ៊ុយក្រែន ត្រៀមរៀនបើកយន្តហោះ F-16 ពីប្រទេសអឺរ៉ុប ក្រោយ អាមេរិក បើកដៃឲ្យ

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យសម្ព័ន្ធអឺរ៉ុបចាប់ផ្តើមបណ្តុះបណ្តាលកងទ័ពអាកាសអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ហើយអាមេរិកជាអ្នកផ្តល់ឧបករណ៍ចាំបាច់សម្រាប់វគ្គហ្វឹកហ្វឺននេះ ។

លោក Jake Sullivan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sullivan បាននិយាយថា “ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្ដល់ភ្លើងខៀវចំពោះបញ្ហានេះរួចហើយ ហើយយើងក៏នឹងត្រៀមផ្ដល់ឧបករណ៍ចាំបាច់ទាំងអស់ផងដែរ សម្រាប់កងកម្លាំងដែនអាកាសអ៊ុយក្រែន ដើម្បីចាប់ផ្តើមហ្វឹកហាត់ឲ្យចេះប្រើ និងបើកយន្តហោះ F-16 ភ្លាមៗ នៅពេលដែលអឺរ៉ុបបានរៀបចំរួចរាល់” ។

លោក Sullivan បានបន្ថែមថា “ទីក្រុងវ៉ាស៊ីនតោននឹងបំពេញតាមពេលវេលាណាមួយដែលដៃគូអឺរ៉ុបរបស់យើងត្រូវការ ដើម្បីឲ្យកម្មវិធីបណ្តុះបណ្តាលនេះដំណើរការទៅបាន ខណៈបណ្តាប្រទេសនៅអឺរ៉ុបរង់ចាំតែការយល់ព្រមពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដើម្បីចាប់ផ្តើមហ្វឹកហ្វឺនដល់ទ័ពអ៊ុយក្រែនឲ្យចេះបើកយន្តហោះ F-16 របស់អាមេរិក” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ព័ន្ធមិត្តនៃបណ្តាប្រទេសអឺរ៉ុបចំនួន ១១ រួមទាំងដាណឺម៉ាក និងហូឡង់ ក៏បានព្រមព្រៀងគ្នាជាផ្លូវការរួចទៅហើយផងដែរ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវីនីញូស ប្រទេសលីទុយអានី ដើម្បីបណ្តុះបណ្តាលទ័ពអ៊ុយក្រែនឲ្យចេះហោះហើរយន្តហោះចម្បាំងមួយនេះ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលនេះរំពឹងនឹងចាប់ផ្តើមនៅក្នុងប្រទេសដាណឺម៉ាក និងរូម៉ានី ខណៈអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បាននិយាយផងដែរកាលពីខែមិថុនាថា សម្ព័ន្ធមិត្តគ្រោងនឹងចាប់ផ្តើមការហ្វឹកហ្វឺនដល់ទ័ពអ៊ុយក្រែននៅខែសីហានេះតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក បៃដិន ប្រាប់លក្ខខណ្ឌ និងពេលវេលាដែល អ៊ុយក្រែន ស័ក្តិសមចូល ជាសមាជិកអង្គការណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម